លោកវរសេនីយ៍ឯក សីត ឡោះ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា លោកខេង ស៊ុម ស្នងការខេត្តបន្ទាយមានជ័យបានបញ្ជាឲ្យចុះធ្វើការស៊ើបអង្កេត ជាបន្ទាន់លើករណីឃាតកម្មលើកុមារីឈ្មោះ ប៉ុន ថន អាយុ៧ឆ្នាំរស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ លោក សីត ឡោះ បន្តទៀតថា មានលោក ផាន់ភារម្យ ព្រះរាជអាជ្ញារងអមតុលាការចូលរួមផងដែរ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធតែម្ដង។
លោកបន្តទៀតថា ជនសង្ស័យមានឈ្មោះ យូ ម៉ៅ ភេទស្រី អាយុ៤៤ឆ្នាំ ឯបុរសជាប្ដីជាឈ្មោះ ចាន់ ណាត អាយុ៤៦ឆ្នាំ។ ជនដៃដល់ជាស្ត្រីឈ្មោះ យូ ម៉ៅនោះ បានទទួលកំហុសថា ខ្លួនពិតជាបានសម្លាប់ក្មួយខ្លួនឯងមែន ដោយកាប់នឹងពូថៅចំសៀតផ្កាបណ្ដាលឲ្យស្លាប់តែម្ដង រួចច្រកក្នុងការុងយកទៅប្លុងចោលចម្ងាយ៥០ម៉ែត្រពីមុខមុខផ្ទះ របស់ខ្លួន។
ប៉ូលិសបញ្ជាក់ទៀតថា ការរកឃើញឃាតកនោះគឺដោយសារឃើញឈាមប្រឡាក់ជាប់អាវឃាតកទើបតុលាការបញ្ជាឲ្យឃាត់ខ្លួនតែម្ដង៕
ពៅរី
ប្រភព កម្ពុជាថ្មី
