បុរសម្នាក់បានជិះម៉ូតូម៉ាក់ Icon ក្នុងអាការៈស្រវឹង  នៅតាមបណ្តោយផ្លូវមុនីវង្ស នៅម្តុំពេទ្យចិន ជិតអាគារ ៤២ ជាន់  ទល់មុខភោជនីយដ្ឋាន ប៉ោកី បានបោះពួយ បុកនារីរងគ្រោះម្នាក់ដល់សន្លប់ ។  ដោយសារតែឃើញដូចនេះប្រជាជនម្តុំនោះ បានដកសោម៉ូតូបុរសម្នាក់នោះទុក  ស្រាប់តែបុរសម្នាក់នោះ រករឿងប្រជាជនថា មានសិទ្ធអ្វីដកសោម៉ូតូគេទុក  ហើយរូបគេបានទូរស័ព្ទហៅគ្នាមក ។ ពេលដែលប៉ូលីសមកដល់ធ្វើការវាស់វែង  ពួកគេ បានរករឿងប៉ូលីសថែមទៀត ថាម៉េចក៏ប្រជាជនដកសោម៉ូតូគេបាន។  ពួកគេប្រុងឲ្យប៉ូលីស ឃាត់ប្រជាពលរដ្ឋដែលដកសោម៉ូតូគេ ប៉ុន្តែប៉ូលីសមិនព្រម  ហើយធ្វើការវាស់វែង ដោះស្រាយតាមផ្លូវច្បាប់។តើប្រិយមិត្តគិតយ៉ាងណាដែរ?
សូមប្រិយមិត្តតាមដានពត៌មានលំអិតនៅថ្ងៃស្អែកទៀត។
Khmer-note
