ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  នៅលើមហាវិថីព្រះមុនីវង្ស ដែលបណ្តាលអោយរនាំងផ្លូវ បាក់អស់មួយចំនួន។  ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១១ និង ១៥នាទីយប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ  ២០១៣ ដែលបង្កឡើងដោយ បុរសជនជាតិចិនមួយរូប ។  តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ  រថយន្តមួយ គ្រឿងម៉ាក Rav4 ព៌ណឈាមជ្រូក បើកបរក្នុងទិសដៅពីត្បូងទៅជើង  ស្រាប់តែដល់កន្លែង កើតហេតុទល់មុខភោជនីយដ្ឋាន យ៉ាម៉ាតុ ក៍រេបុកនឹងរនាំង  ផ្លូវទាំងកំរោ ដូចជាមានគំនុំនឹងរនាំង ផ្លូវនេះយ៉ាងខ្លាំង។ ប៉ុន្តែ  សំណាងគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ហើយពេលនេះ  កំលាំងប៉ូលីសចរាចរណ៍ធ្វើការចុះទៅវាស់ចវែង  ដើម្បីរៀបចំរបាយការណ៍ ដោះស្រាយទៅតាម ផ្លូវច្បាប់៕
រក្សាសិទ្ធិដោយ៖ khmer-note
