រាជធានីភ្នំពេញ ៖  ក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជានៅថ្ងៃទី២៦ មីនា ២០១៣នេះ  បានអំពាវនាវដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី  និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ កំពង់ចាម សៀមរាប កំពង់ធំ  បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង  កំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ បង្កើនការយកចិត្តទុកដាក់ខ្ពស់  ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ  ដោយសារភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ និងខ្យល់កួច ចាប់ពីចុងខែមីនា  ដល់ចុងខែមេសា ២០១៣នេះ ។
ការអំពាវនាវខាងលើនេះ  ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានតាមដានអាកាសធាតុឃើញថា  ចាប់ពីចុងខែមីនា ដល់ខែមេសា២០១៣នេះ  កម្ពុជាបាននឹងទទួលរងឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient)  ចាប់ពីផ្ទៃដីរហូតដល់រយៈកម្ពស់៦០០ម៉ែត្រ  ប៉ុន្តែចាប់ពីរយៈកម្ពស់៦០០ម៉ែត្រ រហូតដល់រយៈកម្ពស់៥៥០០ម៉ែត្រ  កម្ពុជានឹងទទួលរងឥទ្ធិពលកម្រិតសម្ពាធខ្ពស់( Hight Pressure Gradient )  វិញ ។
សម្ពាធបរិយាកាសទំាងពីរខាងលើ  នឹងបង្កឲ្យកម្ពុជាមានសីតុណ្ហភាពអតិបរមាកើនឡើងខ្លំាងពី៣៩អង្សាសេ  ទៅ៤០អង្សាសេ  ព្រមជាមួយនឹងការកើតឡើងបន្ថែមទៀតនូវបាតុភាពធម្មជាតិគ្រោះថ្នាក់មួយចំនួន ដូចជាភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ និងខ្យល់កួច។ 
យោងតាម សេចក្តីជូនដំណឹងលើកទី៣របស់ក្រសួងធនធានទឹកដែលចុះហត្ថលេខាដោយលោក រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ នៅថ្ងៃទី២៦ មីនា ២០១៣នេះ ក៏បានបញ្ជាក់ទៀតថា ពេលនេះក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងធ្វើការតាមដានស្ថានភាពអាកាស ធាតុនេះជាប់ជាប្រចំា និងធ្វើសេចក្តីជូនដំណឹងបន្ថែមទៀត ក្នុងករណីចំាបាច់ ៕

ប្រភព  កោះសន្តិភាព