ក្មេង​ទំនើង​មួយ​សំបុក​ធំ​បង្ហោះ​ម៉ូតូ​ នៅ​មុខ​អង្គរ​​វត្ត​ ត្រូវ​​​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​មក​​អប់រំ

Sunday, March 24, 2013



សៀមរាប ៖ ក្រុម​ក្មេង​ទំនើង​ជា​យុវ​សិស្ស​ទាំង១៦នាក់​ ព្រមទាំង​ម៉ូតូ​ចំនួន៨គ្រឿង​
ត្រូវ​បាន​នគរបាល​ចរាចរ​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ដែល​ប្រចាំការ​
នៅ​ក្នុង​បរិវេណ​តំបន់​​អង្គរ​បាន​សហការ​គ្នា​ជាមួយ​​កំលាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​
នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​ត្រង់​ចំណុច​ខាងជើង​
មុខ​ប្រាសាទអង្គរវត្ត​ប្រមាណ​ជា​១៥០​ម៉ែត្រ​ ​កាលពី​ខែ​មីនា​ ឆ្នាំ២០១៣កន្លង​ថ្មីៗ​នេះ។
បើ​តាម​​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​​គឺ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​​ ពួក​គេ​បាន​ចេញពី​ប្រឡង​ថ្នាក់​
ទុតិយ​ភូមិ​​រួច​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​មក​កំសាន្ត​​នៅ​ក្នុង​បរិវេណ​តំបន់​អង្គរ​ក៏បាន​ធ្វើ​សកម្មភាព​
ជិះ​ម៉ូតូ​ស្រែក​ឡូឡា​និង​បង្ហោះ​ម៉ូតូ​យ៉ាង​អនាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ដល់​
ប​ង​ប្អូន​និង​ភ្ញៀវ​ទេសចរ​​ជាច្រើន​ ដែល​មក​កំសាន្ត​នៅ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​នៃ​ខេត្ត​សៀមរាប​។
ជាពិសេស​គឺ​ធ្វើ​ឲ្យ​បាត់បង់​នៅ​សណ្តាប់​ធ្នាប់​សា​ធារណៈ​​ក៏ដូចជា​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ ​
ដោយសារតែ​ក្រុម​យុវ​សិស្ស​ជា​ក្មេង​ទំនើង​ទាំងនេះ។ បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង១៦នាក់​
នេះ​ត្រូវបាន​សមត្ថ​កិច្ច​យក​មក​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ច​សន្យា​ដោយ​ហៅ​អាណាព្យាបាល​មក​
យក​កូន​ទៅ​អប់រំ​បន្ត​ផង​ដែរ៕

គឿន​វ៉េ​ត
ប្រភពៈ កម្ពុជាថ្មី




Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook