ភ្នំពេញ៖ តារាសម្តែងស្រីពូកែខាងដើរតួឆ្នាស់ឆ្នើមកញ្ញា គឹម លីហ្សា មុននេះ បានប្រាប់ ថា នៅពាក់កណ្តាលខែកុម្ភៈ ឬ ចូលដល់ដើម ខែមីនា ឆ្នាំ២០១៣នេះ នាងនឹងវេចបង្វេច ចាកចេញពីប្រទេសខ្មែរ ចូលទៅច្រៀង និង សម្តែងនៅលើទឹកដី ប្រទេសអូស្ត្រាលី រយៈពេលជាងមួយខែ ទើបវិលមកស្រុកខ្មែរវិញ។ ប៉ុន្តែមកដល់ពេលនេះ នាងនៅតែបង្ហាញ
វត្តមាន ក្នុងស្រុកនៅឡើយ។ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣នេះ គឹម លីហ្សា បានប្រាប់ឲ្យដឹងថា ដោយសារតែពេលនេះ ការងារសិល្បៈក្នុងស្រុក មានការរវល់ខ្លាំងពេក ទើបធ្វើឲ្យនាងសម្រេចចិត្ត បោះបង់ឱកាសចេញទៅច្រៀង និង សម្តែងនៅពីរប្រទេស ផ្សេងគ្នាចោលទាំងអស់។ មិនតែប៉ណ្ណោះ តារាស្រីល្បីខាងតួឆ្មាស់ កញ្ញា គឹម លីហ្សា ក៏បានឲ្យដឹងទៀតថា នាងក៏បានលុបចោល នូវគម្រោងថតខ្សែររឿង ឲ្យខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គឺរឿង “វេហាស្នេហ៍” ដែលនឹងដំណើរការថត នៅអំឡុងខែមេសា ខាងមុខនេះទៀតផង។
បោះបង់ឱកាស សម្តែងនេះទៅវិញ។ចំពោះការបោះបង់ឱកាសចេញទៅ កើបលុយនៅ
ក្រៅប្រទេសនោះ ត្រូវបានកញ្ញា គឹម លីហ្សា ប្រាប់ទៀតថា “ខ្ញុំក៏ស្តាយឱកាសនេះដែរ តែធ្វើម៉េច
បើពេលនេះ ការងារនៅក្នុងស្រុក ក៏កំពុងតែរវល់ដែរនោះ”។
ឯក្រៅស្រុក ហើយនិង នៅក្នុងស្រុក គឺវាមិនលើសពីគ្នាប៉ុន្មាននោះទេ។ ដូច្នេះ គឹម លីហ្សា
ក៏សម្រេចចិត្តថា ជ្រើសរើសការច្រៀង និង សម្តែងនៅក្នុងស្រុកសិន។
ចូលមកដល់ឆ្នាំ២០១៣នេះ ហាក់កំពុងតែមានសន្ទុះ និង យីអ៊ុនឡើងក្រឺតៗ
ដូចកាំជណ្ដើរ តាមរយៈការសម្តែងជាខ្សែរឿង កាយវិការខារ៉ាអូខេ ស្ប៉តពាណិជកម្ម
និង ចេញច្រៀងតាម បណ្តាកម្មវិធីផ្សេងៗ មានទាំងក្នុងទីក្រុងភ្នំពេញ និង នៅតាមបណ្តា
ខេត្តនានា៕