ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ នៅសាកលវិទ្យាល័យ Guangdong ប្រទេសចិន មាននិស្សិតជាច្រើនអ្នក បានប្រតិកម្មជាខ្លាំង បន្ទាប់ពីពួកគេបាន ញ៉ាំអាហារនៅកង់ទីនសាកលវិទ្យាល័យនេះ បានប្រទះឃើញមានដង្កូវធំមួយក្បាលនៅក្នុងបន្លែម្ហូប ដែលចុងភៅចំអិន ចំណែកនិស្សិតម្នាក់ទៀត បានប្រទះឃើញ ដង្កូវជាច្រើន តូចៗ នៅក្នុងបន្លែ ផងដែរ ។ ពួកគេមានការខ្ពើមរអើមជាខ្លាំង ហើយក៏បានត្អូញត្អែរប្រាប់ លោកនាយកសាលាផងដែរ។ នេះបញ្ជាក់ឲ្យឃើញពីការគ្មានអនាម័យរបស់ចុងភៅ នៅកង់ទីននោះ។
តើប្រិយមិត្តគិតយ៉ាងណាដែរ ប្រសិនបើជួបបញ្ហាដូចនេះ?
Khmer-note