ក្មេងប្រុស៣នាក់កំពុងជិះម៉ូតូ ដឹកចំណិតនំបុ័ង  ដើរលក់ឲ្យកម្មករនៅតាមរោងចក្រនានា  ក្នុងសង្កាត់ត្រពាំងចេកខណ្ឌដង្កោ កាលពីថ្ងៃម្សិលមិញ។  ចំណីអាហារផ្សេងៗ ដែលលក់នៅតាមរោងចក្រ តែងតែមានតម្លៃថោក  ប៉ុន្តែមិនសូវមានគុណភាព និងអនាម័យទេ។ យ៉ាងណាក្តី  ស្តង់ដារចំណីអាហារទាំងនោះ  វាស្របទៅនឹងកម្រិតជីវភាពរបស់កម្មករ ដែលទទួលបានប្រាក់ខែគោល  ត្រឹមតែ៦១ ដុល្លារក្នុងមួយខែ។ នេះអាចជាមូលហេតុមួយដែលគេគិតថា  ជាញឹកញាប់ធ្វើឲ្យកម្មករសន្លប់។ 
