ប្រសិនបើយើងជាអ្នកធ្វើការនៅក្នុងការិយាល័យ  ហើយមិនសូវបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់  អ្នកប្រាកដជាព្រួយបារម្ភពីសុខភាព។  ហើយយោងតាមការវាយតំលៃនៅក្នុងប្រទេសជប៉ុនបានអោយដឹងថា  មនុស្សប្រុសវ័យ ជំទន់គួរតែដុតកាឡូរីអោយបាន២០០០កាឡូរីក្នុងមួយថ្ងៃ  រីឯមនុស្សស្រីវ័យជំទង់ វិញគួរតែ ដុតអោយបាន១៧០០កាឡូរី។  នាពេលថ្មីៗនេះយោងតាមប្រភពអត្ថបទដែលបានបោះផ្សាយឈ្មោះ Covert Anything  to Calories បានបង្ហាញពីចំនួននៃការដុតកាឡូរី ចំពោះការ ចុចលើ Mouse ម្តងៗ។  យោងតាមការគណនាបានបង្ហាញថា រៀងរាល់ពេលដែលយើងចុចលើ Mouse  កុំព្យួទ័រម្តងៗចំនួនកាឡូរីដែលបានដុតបំផ្លាញគឺមានចំនួនប្រហែល១.៤២កាឡូរី ដូច្នេះបើ ទោះបីជាយើងមិនបានធ្វើការហាត់ប្រាណច្រើន ក៏កាឡូរីយើងបានដុតបំផ្លាញដែរ។  តែទោះបីជាយ៉ាងណាក៏ការដុតបំផ្លាញនេះវាមិនគ្រាប់គ្រាន់ទេ  យើងគួរតែចំណាយពេលធ្វើលំហាត់ប្រាណ ដើម្បីសុខភាពល្អទាំងអស់គ្នា។
