បណ្តឹង​​ភាគី​ជន​រងគ្រោះ​​ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​បុក​រថយន្ត​តារា​ចម្រៀង​​ខេមរៈ សិរីមន្ត ទៅដល់​តុលា​ការ

Tuesday, March 26, 2013




កោះសន្តិភាព
បណ្តឹង​​ភាគី​ជន​រងគ្រោះ​​ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​បុក​រថយន្ត​តារា​ចម្រៀង​​ខេមរៈ សិរីមន្ត ទៅដល់​តុលា​ការ

រាជធានីភ្នំពេញ ៖ ​នៅទី​បំផុត​​ភាគី​ជន​រងគ្រោះ​​ទាំង​អស់​​នៅក្នុងហេតុ​ការណ៍​គ្រោះថ្នាក់​​ ចរា​ចរណ៍​រវាង​រថយន្ត​ក្រុម​ហ៊ុន​ SK និង​រថយន្ត​តារា​ចម្រៀង​​ក្នុង​ផលិត​កម្ម​សាន់​ដេ លោក​ខេមរៈ ​សិរីមន្ត កាលពី​ថ្ងៃទី​៧ មីនា ២០១៣ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ​ត្រូវបាន​បញ្ជូន​ទៅ​កាន់តុលា​ការ​ខេត្ត​ព្រះ​សីហនុហើយ បន្ទាប់​ពីភាគី​ខាង​ក្រុម SK នៅ​មិនទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​តាម​ការ​ទាមទារ​​របស់​ភាគី​ជន​រងគ្រោះ​ នោះ ។
​តារា​កំប្លែង​លោក​​នាយ​កុយ និង​យាយ​ណយ ​សំណាង ​បាន​ប្តឹង​ទាមទារ​សំណង២៥.០០០​ដុល្លារ ពី​ក្រុម​ហ៊ុន​ SK ដែល​បង្ក​​​គ្រោះ​ថ្នាក់​​ធ្វើ​ឱ្យ​បាត់​​បង់​ជីវិត​កូន​ប្រុស​របស់​ពួកគាត់ ខណៈ​តារា​ចម្រៀង​​លោក​ខេមរៈ សិរីមន្ត ​ទាមទារ​​សំណង​ជិត​១០​ម៉ឺនដុល្លារ ​។ ការទាមទារ​ប្រាក់​​​សំណងនេះ​បាន​ធ្វើ​ឡើង​កាលពីពាក់​​កណ្តាល​ខែមីនា កន្លង​ទៅនេះ ចំណែកឯនៅក្នុង​សមា​គម​សិល្បករ​ខ្មែរ ដែល​មាន​លោក​ចារិទ្ធី ជាអនុ​ប្រធាន​សមាគមបាន​ចូលរួម​សម្រប​សម្រួល​​ផង​ដែរ ។
ការទាមទារនេះ​ភាគីខាងក្រុម​ហ៊ុន SK បាន​យល់​ព្រម​​ទទួល​យក​សំណើរ​ពី​ភាគី​ជនរងគ្រោះ​ដើម្បី​យក​ទៅ​ពិចារណា​បន្ត​ ខណៈ​​​ភាគី​ជន​រងគ្រោះ​បាន​​ទទូច​សុំ​​​ឱ្យ​​មាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ ឆាប់​រហ័ស ។ រហូតមក​ដល់​ពេលនេះ​​ភាគី​ខាង​ជន​រងគ្រោះ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​វិជ្ជ​ មាន​ណា​មួយ​ពី​ភាគី​​ក្រុម​ហ៊ុន SK ពាក់​ព័ន្ធ​ទៅនឹងការទាមទារ​​ខាងលើ​នេះឡើយ ធ្វើ​ឱ្យ​ភាគីជនរងគ្រោះទាំង​​អស់​បាន​​សម្រេចចិត្ត​ដាក់​ពាក្យ​បណ្តឹង​នេះ​ ទៅកាន់​តុលា​ការ​​ខេត្ត​ព្រះ​សីហនុតែម្តង ៕



ប្រភព​  កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook