សេដ្ឋី​រុស្សី​ស្លាប់​នៅ​អង់​គ្លេស​ប្រហែល​ដោយ​​ព្យួរ​.ក​

Tuesday, March 26, 2013



ការ​ធ្វើ​​កោសល្យ​វិច័យ​លើ​សព​របស់​ជន​ប្រឆាំង​រុស្ស៊ី​សេដ្ឋី​បូរីស បេ​េរ ហ្សូវ​ស្គី ដែល​រក​ឃើញ​ស្លាប់​នៅ​ភាគ​ខាង​ត្បូង​អង់​គ្លេស​ លាត​ត្រដាង​ថា សេដ្ឋី​រូប​នេះ​ប្រហែល​ជា​ស្លាប់​ដោយ​សារការ​​ព្យួរ​ក ។ យោង​តាម​សេច​ក្តី​ប្រកាស​មួយ​របស់​ប៉ូលិស​អង់​គ្លេស​​ នា​ថ្ងៃ​​ទី​២៥ មីនា​ថា គ្រូ​ពេទ្យ​​ធ្វើ​កោសល្យ​វិច័យ​នៃ​ក្រសួង​មហា​ផ្ទៃ​​ពុំ​បាន​រក​ឃើញ​ស្លាក​ស្នាម​ណា​មួយ​នៃ​ការ​​តស៊ូ​មុន​​ការ​ស្លាប់​នោះ​ទេ ។ ការ​ពិនិត្យ​​ឯ​​ទៀត​ៗ​ ពិសេស​ការ​រក​សារ​ធាតុ​ពុល​ត្រូវ​បន្ត​ធ្វើ​ ក៏​ប៉ុន្តែ​លទ្ធផល​អាច​ដឹង​រយៈពេល​​ជា​ច្រើន​សប្តាហ៍​ទៀត ។
​ជា​អ្នក​​ហ៊ាន​វាយ​ប្រហារ​លោក​វ៉ា្ល​​ឌី​មៀរ​​ពូទីន​ពុំ​ខ្លាច​រអែង​ ខណៈ​លោក​ជា​អ្នក​ជួយ​​ជ្រោម​ជ្រែង​​ឱ្យ​លោក​ពូទីន​ឡើង​​កាន់​អំណាច​កាលពីឆ្នាំ​២០០០ លោក​បូរីស បេរេ​ហ្សូវ​ស្គី អាយុ​៦៧​ឆ្នាំ​ ត្រូវ​បាន​និយោជិត​របស់​លោក​ម្នាក់​​ប្រទះ​ឃើញ​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មីនា ក្នុង​បន្ទប់​ទឹក​ផ្ទះ​របស់​លោក នៅ​ ASCOT ជាទីក្រុង​​មួយ​ស្ថិត​នៅ​​ចម្ងាយ​៦០​គីឡូម៉ែត្រ​ ភាគ​និរតី​ក្រុង​ឡុងដ៍ ។
អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ខាង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​អង់​គ្លេស​និយាយ​ថា យើង​ពុំ​​បាន​រក​​ឃើញ​ភស្តុតាង​ណា​មួយ​នៃ​ការ​ចូល​រួម​របស់​ជន​​ទី​៣​ណា​ម្នាក់​ ក្នុង​ការ​សម្លាប់​លោក​បេេរ​ហ្សូវ​ស្គី​​ឡើយ ។ ​អ្នក​ទទួល​ខុសត្រូវ​រូប​នេះបដិ​សេធ​ពាក្យ​ចចាម​អារ៉ាម​​នានា​លើ​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​មុន​ពេល​ចេញ​​លទ្ធ​ផល​នៃ​ការ​​ធ្វើ​កោ​សល្យ​វិច័យ ។មនុស្ស​​ជិត​ដិត​មួយ​ចំនួន​នឹង​មហា​សេដ្ឋី​រូប​នេះ​និយាយ​ថា គាត់​ប្រហែល​ជា​ស្លាប់​ដោយ​សារ​ការ​ធុញ​ថប់ ក៏​ប៉ុន្តែ​រឿង​ធ្វើ​អត្ត​ឃាត​ត្រូវ​បាន​បដិ​សេធ​ ដោយ​មិត្ត​ភក្តិ​គាត់​ដទៃ​ៗ​ទៀត​ ។ មុនពេល​ស្លាប់​លោក​បូរីស​ បេរេ​ហ្សូវ​ស្គី​និយាយ​ថា​លោក​លែង​ចង់​រស់​ទៀត​​​ហើយ​​ 

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook