ម៉ូតូវីវ៉ា​បុក​ជា​មួយ​​រថយន្ត​ដឹក​​ក្រួស ​របួស​ធ្ងន់​​ម្នាក់​ ស្រាល​២នាក់​

Saturday, March 23, 2013


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​​រង​រ​បួស​​​យ៉ាង​ធ្ងន់​​ធ្ងរ និង​មនុស្ស​ស្រី២​នាក់​​ម្តាយ​កូនរង​របួស​​ស្រាល​​​ បន្ទាប់​ពី​​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ឌុប​គ្នា​ជ្រុលទៅបុក​​ជា​មួយរថយន្ត​ធុន​ធំ​​ដឹក​​​​ក្រួស​មួយគ្រឿង ​​កាល​ពី​​​វេលា​ម៉ោង​​៦​​ល្ងាច​​ថ្ងៃទី​២១ មីនា ​នៅ​​លើ​កំណាត់​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​ ​ត្រង់​ចំណុច​មុខ​ព្រលាន​​​​យន្ត​ហោះ​អន្តរជាតិ​​​ភ្នំពេញ ​ស្ថិត​ក្នុង​​ភូម​ិ​​​ក្បាល​ដំរី សង្កាត់​​​​កាកាប​ ខណ្ឌ​សែន​សុខ​ ​។ ក្រោយ​​​កើតហេតុ​​​​ជន​រង​គ្រោះ​​​​ត្រូវ​​​គេ​បញ្ជូន​​​ទៅ​ព្យា​បាល​​​​​នៅ​មន្ទីរ​ពេទ្យ​​ ។

បុរស​រង​គ្រោះ​ដែល​​​​​​របួស​​​ធ្ងន់​​​ឈ្មោះ ហុង អាយុ​​ជាង​៣០​ឆ្នាំ ​​មានទីលំនៅ​​​​ភូមិ​ព្រៃ​​ជីសាក់​ សង្កាត់​ចោម​ចៅ ​។ ចំណែក​​​​អ្នក​របួស​​ស្រាល​​​ពីរ​នាក់​​​ឈ្មោះ ​សាយ សុគៀង ​​អាយុ​៣៦​ឆ្នាំ​ ជា​ម្ចាស់​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត  ​និង​​ក្មេង​ស្រី​​ម្នាក់ទៀត​​​​ជា​កូន​​​ឈ្មោះ​​​ហេង ​​​​ពេជ្រ​ម៉ូនី​កា អាយុ​​៣​ឆ្នាំ​ ​ទាំ​ង​២នាក់​​ម្តាយ​និង​កូន​​មាន​ទីលំនៅ​​ភូមិ​ព្រៃ​​​​ព្រី​ខាងជើង  ​សង្កាត់​ចោម​ចៅ ។ ជន​រង​គ្រោះទាំង​បី​នាក់​​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ម៉ា​ក​វីវ៉ា ​សេ៊រី​​២០០៦ ​​ពណ៌​ខ្មៅ ​​ពាក់​ស្លាក​លេខ​​​​​តាកែវ ​1A-4848 ​បើក​បរ​ដោយ​បុរសឈ្មោះ​ ហុង ​ដែល​​​របួស​​ធ្ងន់​​​ ដោយ​ឡែក​​រថយន្ត​ដឹក​​ក្រួស​ម៉ាក​​ហុីណូ​​ ពណ៌​ស្វាយ​​ពាក់​ស្លាក​លេខតាកែវ​3A-0457​  អ្នក​​​បើក​បរ​បាន​​​រត់​គេច​​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត​៌​មាន​​​​បាន​ឱ្យ​ដឹង​ថា  នៅ​​មុន​ពេល​កើតហេតុ​​​ម៉ូតូ​និង​រថយន្ត​​បាន​បើក​​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​​​​ ដោយ​ម៉ូតូ​​បើក​ក្នុង​​ទិស​ដៅ​​​ពី​កើត​ទៅ​លិច​ ហើយ​ពេល​​​​ទៅ​ដល់​ចំណុច​​​កើតហេតុ​​​​ ម៉ូតូ​នេះ​​​​បាន​​​បើក​វ៉ារថយន្ត​​​នៅខាង​មុខ​​​ ​​ក៏​​​ជ្រុល​ទៅបុក​​ជា​មួយ​រថយន្ត​​​ដឹកក្រួស​​នោះ​ពេញ​ទំហឹង​​បណ្តាល​​ឱ្យ​រង​របួស​​​​ធ្ងន់​​​ និង​ស្រាល​​​បែប​នេះ​​តែ​ម្តង ​។​

ក្រោយ​កើតហេតុ​​ ជន​រងគ្រោះ​ត្រូវ​បាន​​​គេ​បញ្ជូនទៅ​​​​កាន់​មន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ​ ចំណែក​​​​សមត្ថកិច្ច​​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​​​​​វាស់​វែង​​ រួច​​នាំយក​​​​រថយន្ត​និង​មូ៉តូ​​​ទៅ​រក្សា​ទុក​នៅ​​​អធិការ​​ដ្ឋាន ​រង់​​ចាំ​​​​​ដោះ​ស្រាយ​​គ្នា​​តាម​​ផ្លូវ​ច្បាប់​ ៕

ប្រភពៈ កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook