ឡិច​ស៊ីស​៤៧០បុក​ម៉ូតូ​វីវ៉ា​ របួស​២​នាក់​​ព្យាយាម​បើក​រត់​

Saturday, March 23, 2013



រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស ​LX​៤៧០ ពណ៌​ខ្មៅ ជិះគ្នា៤នាក់ បាន​រេ​ចង្កូត​ទៅ​បុក​​​ជាមួយ​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម ​មួយ​គ្រឿង​​ជិះ​គ្នា​២​នាក់​ ​​​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​​រង​​របួស​ស្រាល​ទាំង​២​​នាក់ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​​​ល្ងាច​​ថ្ងៃ​ទី​២១ មីនា តាម ផ្លូវជាតិលេខ៦​ទល់​មុខ​ផ្ទះ​សំណាក់​ហេងលាភ ក្រុមទី៩ សង្កាត់ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ​ រថយន្ត​បង្ក​​បាន​បើក​រត់​ទៅ​ដល់​សង្កាត់​​ជ្រោយ​ចង្វា ​ត្រូវសមត្ថកិច្ច​ចាប់​បាន ។
សាក្សី​បានឲ្យដឹងថា រថយន្តឡិចស៊ីស ​​LX​៤៧០ ​បើក​​ក្នុង​ទិស​ដៅពីកើតទៅលិច ចំណែក​ម៉ូតូ​វី​វ៉ា ពណ៌​ក្រហម ជិះគ្នា២នាក់ ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​រថយន្ត​​បាន​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​របស់​ម៉ូតូ​ក៏​បុក​ម៉ូតូ​ពេញ​ទំហឹង បណ្តាល​ឱ្យ​មនុស្ស​ខ្ទាត​ចេញ​​​ពី​ម៉ូតូ​រង​របួស​ទាំង​២​នាក់ ។ក្រោយ​កើត​ហេតុ​រថយន្ត​បង្ក​​បាន​ព្យាយាម​បើក​រត់​ទៅ​ដល់​សង្កាត់​ជ្រោយចង្វា​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​រថយន្ត​បាន​​រួច​នាំ​យក​ទៅ​​ដោះ​ស្រាយ​នៅ​​ប៉ុស្តិ៍​នគរបាល​សង្កាត់ព្រែកលៀប ៕

ប្រភពៈ កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook