កងទ័ពហ្វីលីពីនបាននិយាយនៅថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅប្រទេសហ្វីលីពីន បានដោះលែងលោក Warren Rodwell ជនជាតិអូស្ត្រាលី បន្ទាប់ពីគាត់ត្រូវបានចាប់ពង្រត់ពីផ្ទះរបស់គាត់នៅភាគខាងត្បូងប្រទេសនេះអស់រយៈពេលជាង១៥ខែ។
លោក Rainier Cruz មេបញ្ជាការកងទ័ពហ្វីលីពីនក្នុងតំបន់ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា“ លោក Warren Rodwell ត្រូវបានដោះលែងនៅទីក្រុងPagadian ក្នុងប្រទេសហ្វីលីពីន ហើយឥឡូវនេះគាត់កំពុងស្ថិតនៅស្ថានីយប៉ូលិសក្នុងទីក្រុងនេះ។
លោក Warren Rodwell អាយុ ៥០ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅទីប្រជុំជន Ipil នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី៥ខែធ្នូ២០១១៕
ប្រភពៈ កោះសន្តិភាព
