ជំទាវ​ទីមួយ​ដ៏​មាន​មន្ត​ស្នេហ៍​របស់​ចិន អ្នកស្រី ផេង លី​យួន ទទួល​ការចាប់អារម្មណ៍​ភ្លាមៗ​តាម​អ៊ី​ន​ធឺ​ណេ​ត​

Saturday, March 23, 2013



​ជាមួយនឹង​ស្នាមញញឹម​នៅលើ​មុខ​របស់​លោកស្រី​, ស្លៀកពាក់​ក្នុង​ឈុត​ធំ​ពណ៌​ខ្មៅ​សាមញ្ញ (​សម្រាប់​ស្ត្រី​) និង យួរ​កាបូប​គ្មាន​ម៉ាក​ដ៏​សមសួន​មួយ ជំទាវ​ទីមួយ​របស់​ចិន អ្នកស្រី ផេង លី​យួន បាន​បោះជំហាន​ចូល​ក្នុងការ​បង្ហាញមុខ​មាត់​ជា​អន្តរជាតិ​កាលពី​ថ្ងៃទី ២២ មីនា ២០១៣ និង បានក្លាយ​ជាការ​ចាប់អារម្មណ៍​ភ្លាមៗ​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ស្រុក​របស់ខ្លួន ។​

​បោះជំហាន​ចេញពី​យន្តហោះ​ក្នុង​ទីក្រុង​មូ​ស្គូ ដែលជា​ទីសំចត​លើកដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ជាបឋម​របស់​ប្រធានាធិបតី ស៊ី ជីន​ពីង​ចាប់តាំងពី​ការទទួល​កាន់តំណែង​បន្ត​មក រូបរាង​ដ៏​មាន​មន្ត​ស្នេហ៍ និង សេចក្តីស្រឡាញ់​ជាក់ស្តែង​របស់​អ្នកស្រី​ផេង​ចំពោះ​ស្វាមី​មាឌធំ​របស់ខ្លួន បានធ្វើ​ឲ្យ​អ្នកលេង​តាម Microblog របស់​ចិន​នាំគ្នា​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ។​

​អ្នកប្រើប្រាស់​សេវាកម្ម​វេ​ប​សាយ Sina Weibo ស្រដៀង​នឹង Twitter ដ៏​មាន​ប្រជាប្រិយភាព​របស់​ចិន​បានសរសេរថា "​ស្រស់ស្អាត​ណាស់ អ្នកស្រី ផេង លី​យួន ស្អាត​មែនទែន​! ម្តេចក៏​ស្រគត់ស្រគំ និង ថ្លៃថ្នូរ​អ្វី​ម្ល៉េះ​" ។

​អ្នកលេង Weibo ម្នាក់ទៀត​បានសរសេរថា "​តើន​រណា​មិន​លង់​ស្រឡាញ់​ស្ត្រី​បែបនេះ និង រីករាយ​ជាមួយ​គាត់​យ៉ាង​ងុបងុល​នោះ​?" ។

Taobao វេ​ប​សាយ​លក់ទំនិញ​តាម​អន​ឡា​ស្រដៀង​នឹង eBay និង Amazon ភ្លាមៗ​បានចាប់ផ្តើម​ផ្តល់ជូន​នូវ​ការលក់​អាវធំ​ស្តាយ​ដូច​អាវធំ​របស់​អ្នកស្រី​ផេង​ដែរ ដោយ​ផ្សព្វផ្សាយ​អាវ​នោះ​ថា​ជា "​ស្តាយ​ដូចគ្នា​ទៅនឹង​ស្តាយ​របស់​ជំទាវ​ទីមួយ​" ។​

​អ្នក​ខ្លះទៀត​នាំគ្នា​ងឿងឆ្ងល់​ថា​តើ​ម៉ាក​កាបូប និង ស្បែកជើង​របស់គាត់​គឺជា​ម៉ាក​អ្វី ។ អ្នកលេង Weibo ម្នាក់​ផ្សេងទៀត​បានសរសេរថា "​ស្បែកជើង​របស់គាត់​មើលទៅ​ពិតជា​ឧត្តុង្គឧត្តម​ខ្លាំងណាស់ ហើយ​នរណា​ជា​អ្នក​រចនា​ម៉ូដ​កាបូប​របស់គាត់​?" ។​

​អ្នកស្រី​ផេង​មាន​ភាពល្បីល្បាញ​ក្នុងប្រទេស​ចិន​ក្នុងនាម​ជា​អ្នកចម្រៀង ហើយ​អស់​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​កាន់តែ​ល្បី​ដោយ​មិនអាច​ប្រកែក​បាន និង​ជាក់ស្តែង​ណាស់​មាន​ប្រជាប្រិយភាព​ជាង​ប្តី​របស់គាត់​ទៅទៀត ។​

​មនុស្ស​ដែល​ធ្លាប់​ជួប​លោកស្រី និង ស្គាល់​លោកស្រី​បាន​និយាយថា អ្នកស្រី​ផេង​មាន​ភាពរួស​រាយ​ពី​ធម្មជាតិ និង គួរ​ឲ្យ​ចង់​រាប់អាន បើទោះបីជា​អ្នកស្រី​ត្រូវបាន​បង្គាប់​ឲ្យ​កាន់តំណែង​ជំទាវ​បន្ទាប់ពី​លោក​ស៊ី​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០០៧ ខណៈដែល​លោក​បាន​ត្រូវ​ត្រៀមខ្លួន​សម្រាប់​អំណាច​រដ្ឋ​ក៏ដោយ ។​

​ប៉ុន្តែ​លោកស្រី​ត្រូវគេ​រំពឹងថា​នឹងត្រូវ​បានផ្តល់​ជូន​នូវ​ព្រឹត្តិការណ៍​ជា​សាធារណៈ​ផ្ទាល់​របស់លោក​ស្រី​ដើម្បី​ចូលរួម​ក្នុង​ដំណើរ​របស់លោក​ស៊ី​ទៅកាន់​រុស្ស៊ី តង់​ហ្សា​នី អា​ហ្វ្រិ​ច​ខាងត្បូង និង សាធារណៈរដ្ឋ​កុង​ហ្គោ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ពេញ ខណៈដែល​រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ធូរស្បើយ​ឡើងវិញ​នូវ​មុខមាត់​របស់​ចិន​នៅក្រៅ​ប្រទេស ។​

​អ្នកស្រី​ផេង​បានទទួល​ការកោតសរសើរ​ចំពោះ​ការគាំទ្រ​របស់ខ្លួន​ក្នុង​បុព្វហេតុ​សត្វ​ចិញ្ចឹម ហើយ​គួរ​ឲ្យ​កត់សម្គាល់​បំផុត​គឺ​បុព្វហេតុ​ដើម្បី​កុមារ​ដែល​រស់នៅ​ជាមួយ​អេដស៍ និង ហ៊ី​វ និង អាច​ទៅ​ទស្សនា​អង្គការ​សប្បុរសធម៌​នានា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខណៈ​បំពេញ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​ផងដែរ ។​

​គួរ​បញ្ជាក់ថា អ្នកស្រី​ផេង​គឺជា​ប្រពន្ធ​ទី​ពីរ​របស់លោក​ស៊ី ហើយ​អ្នក​ទាំងពីរ​មានកូន​ស្រី​ម្នាក់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហា​វើដ​ក្រោម​ឈ្មោះ​ក្រៅផ្លូវការ​មួយ ៕ 

ប្រភពៈ កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook