ដំឡូងជ្វា ជាមូលហេតុ នាំឲ្យស្ត្រីនៅកោះនេះពុះកញ្ជ្រោលអារម្មណ៍ផ្លូវភេទ ?
ស្ថិតនៅប្រទេស Papua New Guinea កោះ Trobriand គឺជាកោះមួយមានប្រពៃណីរួមភេទសេរី ហើយពួកគេស្ទើរតែគ្មានការហាមឃាត់ ឬដាក់ទោសអ្វីមួយទៅលើទង្វើផ្លូវភេទឡើយ ។ ល្អាងភ្នំទាំងឡាយនៅលើកោះនេះ គឺជា "ឋានសួគ៌" សម្រាប់មនុស្សប្រុសស្រីរស់នៅលើកោះ ។
នៅលើកោះគេមានសញញាដោយឡែកៗដើម្បីបង្ហាញពីចំណង់ផ្លូវភេទរបស់ខ្លួន ជាអាទិ៍ ៖ បុរសម្នាក់ដែលចង់នែបនិត្យជាមួយនារីនោះពួកគេនឹងលើកមេដៃឡើង ហើយប្រសិនបើយល់ព្រម នារីនោះ នឹងលើកម្រាមមេដៃដាក់នៅលើមាត់ បើបដិសេធវិញ គឺគ្រវីក្បាល ។
សង្វាក់រាំរបស់ប្រជាពលរដ្ឋរស់នៅលើកោះ Trobraind ក៏ផ្ទុកទៅដោយការ "ស្រេកឃ្លាន" សញ្ចេតនា ។ នារីៗវ័យ ១៦-១៧ឆ្នាំ តែងស្លៀកសំពត់ខើច ដែលត្បាញពីស្មៅ នឹងព្រលែងដើមទ្រូង ដែលគេលាបប្រេង និងម្សៅដូងពណ៌លឿង ឲ្យនៅកណ្តាលវាល ។ ចំណែកបុរសៗ នៅជិតពួកគេវិញ គឺពុំមានអ្វីក្រៅពីស្លឹកឈើស្ងួតដែលបិទបាំង ប្រដាប់បន្តពូជប៉ុណ្ណោះ ។
វេជ្ជបណ្ឌិតម្នាក់នៅកោះ "ស្នេហា"នេះ បានឲ្យដឹងថា ដំឡូងជ្វា នៅលើកោះ មានផ្ទុកសារធាតុពិសេសដែលរំញោចចំណង់ផ្លូវភេទរបស់ស្ត្រី តែបុរសៗពុំមានរងឥទ្ធិពលទេ ។
ហេតុដោយសារតែដំឡូងជ្វាជាអាហារសំខាន់ របស់ប្រជាជននៅលើកោះ ធ្វើឲ្យរដូវប្រមូលផលដំឡូងជ្វាជាឱកាសដ៏សប្បាយរបស់ពួកគេ ។
នារដូវប្រមូលផលនោះ នារីៗគឺជាអ្នកសប្បាយរីករាយបំផុត ព្រោះគ្រានេះឯងពួកគេមានឱកាសរកដៃគូស្នេហារបស់ខ្លួន ។ ប៉ុន្តែបុរសៗវិញ នោះគឺជាគ្រា "អាសន្ន" ដែលពួកគេភ័យខ្លាច ជួបគ្រោះ "មហន្តរាយ" ដោយការរំលោភបូក ។
ជាធម្មតានារីៗ ប្រមាណ៣០នាក់ ប្រមូលផ្តុំគ្នាជាក្រុមមួយ ហើយតែលប "ពួនស្ទាក់" ពេលដែលបុរសៗដើរដាច់ "ហ្វូង" នោះពួកគេនឹងចាប់ឱបរុញច្រានដណ្តើមគ្នា...បង្ខំឲ្យឡើងគ្រែ ទោះបីជាបុរសនេះព្រមឬមិនព្រមក៏ដោយ ។
សម្រស់ព្រៃភ្នំ បង្កប់ដោយកំដៅ "ស្នេហ៍"របស់នាងៗ នៅ Papua New Guinea
ហេតុនេះឯងបុរសៗ នៅទីនោះ ភ័យខ្លាចបំផុត គឺការធ្វើដំណើរតែម្នាក់ឯង ។ ទៅណាមកណាគេតែងបបួលគ្នីគ្នា ជាក្រុមៗ ។
ប្រយោលដូចវេជ្ជបណ្ឌិតខាងលើនិយាយមែន ព្រោះថា នៅទីនោះ មានករណីវាយលុក រំលោភបូកទៅលើបុរសៗ មិនតិចទេ ។ លេចធ្លោគឺករណីយុវសិស្សអាយុ១៧ឆ្នាំម្នាក់ បានត្រូវស្ត្រី១០នាក់ ភ្ជុងកាំបិត បង្ខំរួមភេទជាមួយ ។
ស្ត្រីចិត្តឫស្យាទាំង១០ បានបង្ខំយុវសិស្សទាល់តែសន្លប់ ក្នុងនោះមានស្ត្រី៤នាក់ បានរំលោភសម្រេច ៕
ប្រភពៈ KSN-News