ចៅក្រម​ស៊ើបអង្កេត​បារាំង​៖ ការស្លាប់​របស់​គ្រួសារ​បុរស​បារាំង វ៉ា​លី​យេ មិនមែន​ជា​ការធ្វើ​អត្តឃាត​ទេ

Sunday, March 24, 2013




ភ្នំពេញ: ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បានប្រកាសថា លោកស្រី ក្លូ​ឌីន អង់​ហ្វ៊ូ ចៅក្រម​ស៊ើប​សួរ ទទួលបន្ទុក​ស្រាវជ្រាវ​ករណី​នៃ​ការស្លាប់​របស់​គ្រួសារ​លោក វ៉ា​លី​យេ និង​ក្រុម​ស៊ើបអង្កេត​របស់​លោកស្រី នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​ក្រុម​ចៅក្រម​តុលាការ​បារាំង បាន​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ចុះ​ទៅ​ស៊ើបអង្កេត​សំណុំរឿង​ក្តី​ឃាតកម្ម​នោះ កាលពីថ្ងៃទី១២ ខែ​មីនា​ ឆ្នាំ២០១៣។​ ជាលទ្ធផលបឋម ចៅក្រម​បារាំង​រក​ឃើញ​ថា គ្រួសាររបស់លោក វ៉ាលីយេ មិនមែនធ្វើអត្តឃាតទេ។



​សេចក្តីប្រកាស ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៣ បង្ហាញថា ចៅក្រម​ស៊ើបអង្កេត និង​ក្រុម​អ្នកច្បាប់​បារាំង ដែល​ត្រៀម​ចាកចេញ​ពី​ប្រទេស​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អាជ្ញាធរ​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ទាំង​ស្ថាប័ន​តុលាការ និង​នគរបាល ដែល​បាន​ចូលរួម​សហការ​យ៉ាង​ល្អឥតខ្ចោះ​។
​សេចក្តីប្រកាស​ខ្លី បាន​កត់សម្គាល់​ថា ការស្រាវជ្រាវ​មាន​ការវិវត្ត​យ៉ាង​ខ្លាំង ដែល​លទ្ធផល​បង្ហាញ​ថា ករណីនេះ មិនមែន​ជា​ការធ្វើអត្តឃាត​នោះឡើយ​។
​នៅ​ថ្ងៃ​៥​មេសា ឆ្នាំ​២០១៣ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានប្រកាស​ផ្លូវការ​បញ្ជាក់ថា តាមរយៈ​ការធ្វើ​កោសល្យវិច័យ DNA សាកសព នៅក្នុង​រថយន្ត ដែល​លិច​ក្នុង​ទឹកស្រះ​នោះ គឺជា​សាកសព​របស់​ក្រុមគ្រួសារ​របស់​លោក ឡូ​រ៉ង់ វ៉ា​លី​យេ​។​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​បារាំង កាលណោះ បានសរសេរថា ការស៊ើបអង្កេត​មួយ ដោយ​ចៅក្រម​ស៊ើបសួរ​របស់​បារាំង ក៏​បាន​ធ្វើឡើង ខណៈ​ដែល​តុលាការខេត្ត​កំពង់ស្ពឺ ក៏​បាន​បើក​ការស៊ើបអង្កេត​ផងដែរ​។
​ចៅ​ស៊ើបអង្កេត​របស់​បារាំង ក៏​បាន​ចេញ​ដីកា​អន្តរជាតិ​មួយ ដើម្បី​ស្នើសុំ​អោយ​បញ្ជូន​គ្រោងឆ្អឹង​របស់​ក្រុម​គ្រសារ​លោក​វ៉ា​លី​យេទៅ​ប្រទេស​បារាំង​ដើម្បី​ការស៊ើបអង្កេត​បន្ថែម​។​
​គួរបញ្ជាក់​ថា លោក ឡូ​រ៉ង់ វ៉ា​លី​យេ បាន​ចូលមក​រស់នៅ​កម្ពុជា អំឡុង​ឆ្នាំ​២០០០ ដោយ​រៀបការ​នឹង​ស្ត្រី​ខ្មែរ តែ​ក្រោយមក​ប្រពន្ធ​ន​លោក វ៉ា​លី​យេ បាន​ស្លាប់​នៅ​ក្រោយ​ពេល​សំរាលកូន​ទី​៤៕​ 

ដោយ: លី សិលា - CEN

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook