សម្ពោធដាក់ ឲ្យប្រើប្រាស់ ព្រះវិហារ វត្ត សុវណ្ណតេជោ ស្រុកល្វាឯម

Sunday, March 24, 2013

កណ្តាលៈ បន្ទាប់ពីបានចំណាយ ពេលវេលាកសាង អស់រយៈពេល១៤ឆ្នាំ ព្រះវិហារវត្តនសុវណ្ណតេជោ ស្ថិតក្នុង ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានសាងសង់រួចរាល់ជាស្ថាពរ ព្រមទាំងរៀបចំសម្ពោធ និងកាត់ ឬសសីមា ដាក់ឲ្យប្រើប្រាស់ក្នុងវិស័យ ព្រះពុទ្ធសាសនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ ក្រោមការ អញ្ជើញចូល រួមពីលោក ឆាន់ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អនុប្រធានក្រុមការងារចុះ ជួយស្រុកល្វាឯម ខេត្តកណ្តាល។
លោកប៊ុន ផេង អភិបាលស្រុកល្វាឯម បានមានប្រសាសន៍ថា វត្តសុវណ្ណតេជោ ក៏ដូចជាវត្តផ្សេងៗទៀតដែរ ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ក្រោមរបស់កម្ពុជាប្រជាធិបត្យ ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់។ ប៉ុន្តែ នៅក្រោយថ្ងៃ៧មករា ១៩៧៩ វត្តនេះ បានចាប់ផ្តើមកសាងសារជាថ្មី ឡើងវិញជាបណ្តើរៗ ហើយចាប់ផ្តើម ពីកុដឈើមួយខ្នង រហូតដល់កសាងក្លោងទ្វារ របងវត្ត ផ្លូវបេតុង បង្គោលភ្លើង រួមទាំសមិទ្ធផលជាច្រើនទៀត ដែលនឹងត្រូវរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះដែលចំណាយថវិកា សរុបអស់ប្រមាណ ៣៣៦៤៥០ដុល្លារអាមេរិក។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ឆាន់ វឌ្ឍនៈ បានកោតសរសើរចំពោះសប្បុរសជន និងពុទ្ធបរិសិទ្ធជិតឆ្ងាយ ដែលបានចំណាយធនធាន និងថវិកាកសាងព្រះវិហារវត្តសុវណ្ណតេជោ និងសមិទ្ធផល នានា ក្នុងវត្តដែលជាការរួមចំណែក លើកកម្ពស់វិស័យពុទ្ធចក្រនៅកម្ពុជាឲ្យមានការរីកចម្រើន ទុជាទីគោរពរបស់ពុទ្ធបរិសិទ្ធទូទៅ។
លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍មានការរីកចម្រើន លើគ្រប់វិស័យទាំងអស់។
លោកបានបានបញ្ជាក់ថា ចំពោះស្រុកល្វាឯម ឥឡូវនេះរាជរដ្ឋាភិបាលកំពុងកសាង ផ្លូវកៅស៊ូ ព្រមទាំងភ្ជាប់ ភ្លើងអគ្គិសនី ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់ របស់រាជរដ្ឋាភិបាលមូលដ្ឋាន ឲ្យមានជីវភាពធូរធារ ផុតពីភាពក្រីក្រ។ លោកបានស្នើឲ្យអាជ្ញាធរស្រុក ឃុំ បន្តរក្សាគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឲ្យតំបន់ជនបទកាន់តែ មានការរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងពិធីនេះលោក ចាន់ វឌ្ឍនៈ ក៏បានបំពាក់មេដៃការងារជូនសប្បុរសជន ដែលមានស្នាដៃល្អក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងកម្លាំងប្រដាប់អាវុធ និងប្រគេនបច្ច័យកសាងវត្ត និងឧបត្ថម្ភតាមទិស ដែលសរុបអស់ថវិកា ប្រមាណជា៥៣លានរៀល៕
www.dap-news.com
www.dap-news.com
www.dap-news.com

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook