ស្ត្រីម្នាក់ចូល បន្លំលួចយក ទារកដែលទើប នឹងកើតបាន ជាងមួយថ្ងៃ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ទៅបាត់

Sunday, March 24, 2013

ភ្នំពេញ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណ ម្នាក់បានចូលធ្វើសកម្មភាព លួចយកទារក មួយរូបចេញពីបន្ទប់ សម្រាកក្រោយពេល ឆ្លងទន្លេរួចនៃមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បាត់កាលពីព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ
ស្ត្រីដែលត្រូវជនមិនស្គាល់មុខលួចកូនយកទៅបាត់ក្រោយពេលសម្រាលនោះ ឈ្មោះ ប៉ែន សុវណ្ណ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ស្ត្រីដដែលនេះបានមកសម្រាលបុត្រនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣ ហើយឆ្លងទន្លេនៅវេលាម៉ោង២ទាបភ្លឺ ថ្ងៃទី២៣។
តាមការរៀបរាប់របស់ស្ត្រីខាងលើ ក៏ដូចជាជីដូនម្នាក់និងប្តីរបស់នាងផងដែរ បានឲ្យដឹងថា មូលហេតុដែលមាន មនុស្សចូលបន្លំយកកូនរបស់គាត់ចេញទៅបាត់ គឺដោយសារ ជីដូននិងប្តីរបស់គាត់ជាប់រវល់ ចេញក្រៅបន្ទប់ សម្រាកមួយភ្លែត ទើបជនឆ្លៀតឱកាស ចូលបន្លំបីយកកូនគាត់ចេញទៅបាត់ គួរសោកស្តាយបំផុត។
ករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបន្លំយកកូននៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀតខាងលើ គ្រប់ច្រកល្ហក ដោយមិនប្រាកដថា អាចចាប់ជនល្មើសបានឬយ៉ាងណានោះទេ។ ប្រភពពត៌មានចុងក្រោយបានឲ្យដឹងថា ទារកខាងលើត្រូវបានសមត្ថកិច្ចចាប់ជាប់នៅម្តុំអ្នកលឿង ៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook