ឃាត់ខ្លួន ជើងកាង ស្រុកស្រែ ចំនួន២០នាក់ ប្រើកាំបិត និងដំបង បង្កទំនាស់ក្នុង ពិធីបុណ្យ

Sunday, March 24, 2013



កំពង់ធំៈ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ឃុំមានជ័យ ស្រុកសណ្តាន់ បានឃាត់ខ្លួនជើងកាង ស្រុកស្រែចំនួន២០នាក់ យកមកអប់រំ បន្ទាប់ពីក្មេងទំនើងទាំងនោះ បង្កទំនាស់អុកឡុកក្នុងពិធីបុណ្យ ឆ្លងមហាកុដវ ត្តជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ។

លោកឈុំ ឈាង នាយប៉ុស្តិ៍មានជ័យ បានប្រាប់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅក្នុងវត្តជាន់លែង មានកម្មវិធីរាំលក់ផ្កា និងរាំធុងបាស ក្នុងបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យ។ លុះដល់យប់ជ្រៅ មានក្មេងទំនើងបង្កអុកឡុកចំនួន២លើក ក្នុងវត្ត និងលើកទី៣ក្រៅវត្ត ដោយមានប្រើកាំបិត និងដំបង ជិះម៉ូតូច្រងេងច្រងាង ខណៈនោះកម្លាំងសមត្ថកិច្ចនគរបាល បានចុះបង្ក្រាប ឃាត់ខ្ឡួនបានចំនួន២០នាក់។
ក្នងនោះមានមេខ្លោង១ឈ្មោះ ជីធា ភេទប្រុសអាយុ២០ឆ្នាំ ភូមិប្រសាទ ទី២ឈ្មោះខេង ហុកលី អាយុ២៤ឆ្នាំ ។ ក្មេងទំនើងទាំងនោះមកពីភូមិស្អៀ ភូមិតាឈាក និងភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ។
នាយប៉ុស្តិ៍បានឲ្យដឹងថា ក្មេងទំនើងទាំងនោះនិយាយថា ពួកវាកាន់កាំបិត និងដំបង ការពារខ្លួនដោយបាន ជួបក្រុមក្មេងទំនើងដែលធ្លាប់គុំគួនគ្នាពីមុន។
ក្មេងៗទំនើង បង្កឡើងចំនួន២០នាក់ត្រូវបានដោះលែងបន្ទាប់ពីនគរបាលប៉ុស្តិ៍ធ្វើការអប់រំ និងធ្វើកិច្ចសន្យា៕
ដោយៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook