រឺម៉ក ដឹកថ្នាំលាបផ្ទះ ដាក់លើសទម្ងន់ ក្រឡាប់ទៅលើ រថយន្តលុច្សស៊ីស រងខូចខាត ផ្នែកខាងមុខបន្តិច បែក ធុងចាក់ ថ្នាំពេញផ្លូវ

Tuesday, March 26, 2013


ភ្នំពេញៈ រថយន្តលុច្សស៊ីស១គ្រឿង បានបត់ចូលផ្លូវលំ ស្របជាមួយរឺម៉ក ក៏ត្រូវរឺម៉ក ដឹកថ្នាំលាបផ្ទះ ត្រូវរឺម៉កក្រឡាប់ បោកមកលើរថយន្ត បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខបន្តិចបន្តួច ចំណែកឯរឺម៉កវិញ បាន ក្រឡាប់ ផ្ងាជើងមួយចំហៀង ចាក់ថ្នាំលាបផ្ទះចំនួន ៤ ធុងហូរពេញផ្លូវ និងមួយចំនួនទៀត គ្រាន់តែរមៀលចេញ ពីរឺម៉កមិនបែកធុងនោះទេ ។

គ្រោះថ្នាក់ចរាចរនេះ កើតឡើង កាលពីវេលាម៉ោង ៣ និង ០០ នាទី ថ្ងៃទី២៦ ខែមីនា ឆ្នា២០១៣ស្ថិតនៅ បណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី កែងផ្លូវបត់ចូលបុរី អាកាសចរណ៍ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាល បានឲ្យដឹងថា រថយន្តដែលរឺម៉កក្រឡាប់ ខ្ទាតមកប៉ះនោះ ម៉ាកលុច្សស៊ីសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-0180 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះ នោះទេ បើកបរ ក្នុងទិសដៅពីកើតទៅលិច រួចបត់ចូលទៅជើង ។ ចំណែកឯរឺម៉កបង្កវិញ ដឹកថ្នាំលាបផ្ទះ អូសដោយម៉ូតូ១គ្រឿង ម៉ាកសាន់យាន់ ពុំមានលក្ខណៈគ្មាន ស្លាកលេខ ដឹកថ្នាំលាបផ្ទះ ដែលមានស្លាកសញ្ញា U90 ប្រមាណជា ២៤ ធុង ក្នុងនោះ បែកអស់ប្រហែលជា៤ធុងចាក់ ហូរពេញផ្លូវ រីឯអ្នកបើកបររឺម៉ក ពុំត្រូវគេស្គាល់ អត្ត សញ្ញាណនោះទេ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រឺម៉កដឹកថ្នាំលាបផ្ទះនេះ គឺបើកបរក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបត់ចូលផ្លូវ លំ ក្នុងបុរីអាកាសចរណ៍ ប៉ុន្តែ ដោយកែងផ្លូវនោះ មិនស្មើ រៀងទួលមួយចំហៀង រួមផ្សំនឹងរឺម៉ក ដាក់លើសទម្ងន់ផងនោះ ទើបធ្វើឲ្យយោលរឺម៉ក ក្រឡាប់តែម្តងទៅ  ស្របពេលនោះ ក៏មានរថយន្ត ម៉ាកលុច្សស៊ីស បើកពីក្រោយ បត់ចូលតាមផ្លូវនោះដូចគ្នា ក៏ក្រឡាប់ ខ្ទាតទៅលើ រថយន្ត បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខបន្តិច ។
ចំណែកឯថ្នាំលាបផ្ទះ ដែលមានស្លាកសញ្ញា U90 នោះ ចាក់រេល ពេញផ្លូវ ធ្វើឲ្យបែកធុងកំពប់ថ្នាំអស់ ប្រហែល ជា ៤ ធុង និងថ្នាំ ២០ ធុងទៀត ពុំរងការខូចខាត នោះទេ ។
សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយ អន្តរាគមន៍ ប៉ុន្តែត្រូវបានភាគីទាំងសង្ខាង សុំសម្រួល គ្នានៅនឹងកន្លែងកើតហេតុ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
ដោយ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook