របួសធ្ងន់ ២​នាក់ ដោយសារ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ជាមួយ​រ៉ឺម៉ក ដួល​បោក​ផ្ទប់​នឹង​រថយន្ត

Monday, March 25, 2013

ភ្នំពេញ: បុរស​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា បានទទួល​រងរបួស​ធ្ងន់ ក្រោយពី​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃចង្កូត ជាមួយ​រ៉ឺម៉ក​ម៉ូតូ ដួល​ខ្ទាត​ទៅ​បោក​នឹង​ទ្វារ រថយន្ត​កាមរី​បា​ឡែ​ន កាល​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ នៅ​គល់ស្ពាន​ស្ទឹងមានជ័យ​ខាងកើត តាម​មហាវិថី​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​ ​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ូតូ​វីវ៉ា ពណ៌​ឈាមជ្រូក ជិះ​គ្នា​២​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ជាមួយ​រ៉ឺម៉ក​ម៉ូតូ ខណៈ​មកដល់​ចំណុច​ខាងលើ ម៉ូតូ​វីវ៉ា បាន​បន្ថែម​ល្បឿន ដើម្បី​វ៉ា​រ៉ឺម៉ក​ម៉ូតូ តែ​ទៅ​ប៉ះ​ដៃចង្កូត ជាមួយ​រ៉ឺម៉ក​ម៉ូតូ បណ្តាល​ឲ្យ​ដួល ខ្ទាត​ទៅ​បោក ជាមួយ​ទ្វា រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ បើក​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា រងរបួស​ធ្ងន់​ទាំងពីរ​នាក់​។ ជនរងគ្រោះ ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​ខណ្ឌទួលគោក រីឯ​រ៉ឺម៉ក​ម៉ូតូ​បើក​គេច​បាត់​៕

ប្រភពៈ CEN

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook