កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣ នៅទីស្នាក់ការបក្ស(CPP)ស្រុកភ្នំស្រួច បានបើក កិច្ចប្រជុំ ក្រុមបក្ស ក្រោមអធិបតីភាពលោក ទ្បាយ អ៊ីពិសិដ្ឋ សមាជិកព្រឹទ្ធសភា និងជាប្រធាន គណៈពង្រឹង ស្រុកភ្នំស្រួច លោក សួស គង់ រដ្ឋលេខាធិការក្រ សួងអភិវឌ្ឍន៍ជនបទ និងជាអនុ ប្រធានក្រុមការងារស្រុកភ្នំស្រួច ។
លោក ទ្បាយ អ៊ីពិសិដ្ឋ បានមានប្រសាសន៍ លើកយកសេចក្តីសម្រេចមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា មកផ្សព្វផ្សាយជូនសមាជិកសមាជិកាយក
ទៅផ្សព្វ ផ្សាយបន្តក្នុងមូលដ្ឋាន។ គណបក្សក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចំរើន ប្រជាជនជួបក្តីសុខ ដោយសារតែមានគណបក្សប្រជាជន និងមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ។
លោក ក៏បានកោតសរសើរ ខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំបក្ស ក្នុងមូលដ្ឋាន និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ទាំងអស់អោយ ធ្វើអំពើល្អ ដោយអនុវត្តចាប់ពី សមាជិកក្នុងគ្រួសារទៅ។
ក្នុងឱកាសនោះ លោកឧកញ៉ា កង សូសាទី ក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសមាជិកក្រុមការងារគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន ចុះជួយខេត្តកំពង់ស្ពឺ និងលោក ជា ចាន់ទុំ បានប្រគល់ថវិកាចំនួន ១.៥០០$ មួយពាន់ប្រាំរយដុល្លាអាមេរិក ជូនលោក ទ្បាយ អ៊ីពិសិដ្ឋ ដើម្បីយកទៅទិញសារុង និងសម្ភារៈផ្សេងៗ ជូនក្រុមបក្ស និងសមាជិកបក្ស ក្នុងឃុំព្រៃរំដួល ៕