នេះគឺជាទង្វើដ៏សែនឃោឃៅមួយ  ដែលបុរសជាឪពុកបានវាយមកលើកូនខ្លួនឯងយ៉ាងសាហាវ  ដោយគ្រាន់តែក្មេងតូចនោះធ្វើអោយប្រលាក់ឡានតែប៉ុណ្ណោះ។  បើយោងតាមប្រភពពត៌មានអនឡាញបានអោយដឹងថា  ហេតុការណ៍នេះគឺត្រូវគេថតបាននៅក្នុងប្រទេសចិន  ហើយមូលហេតុដែលបុរសជាឪពុកវាយធ្វើបាបលើកូនខ្លួន  ព្រោះតែក្មេងនោះធ្វើអោយប្រលាក់ផ្នែកខាងក្នុងនៃរថយន្តរបស់បុរសនោះ។  ឪពុកចិត្តខ្មៅនោះបានវាយ និងច្រានកូនខ្លួនឯងអោយដួលទៅនឹងដីទៀតផង  តែបើទោះជាឪពុកខ្លួនវាយមកខ្លួនយ៉ាងណាក៏ដោយ  ក៏ក្មេងតូចនោះនៅតែរត់ទៅរកឪពុកខ្លួនរហូត។ នេះពិតជាទង្វើដ៏អាក្រក់បំផុត។ 
 
Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab
