កោះកកុង ៖ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៣ សាលាខេត្ដកោះកុង បានរៀបចំការ ប្រឡងដើម្បីជ្រើស រើសមន្ដ្រីថ្មី ដើម្បីចូលបំរើការងាររាជរដ្ឋាភិបាល ។ ការរៀបចំការប្រឡង នេះបានធ្វើឡើងនៅវិទ្យាល័យ កោះកុងដោយ មានការចូលរួម ជាគណៈកម្មការប្រឡងដោយដឹកនាំដោយ លោក អ៊ុន ឆាលី អភិបាលរង ខេត្ដកោះកុង លោកអ៊ូច ទូច នាយកខុទ្ធកាល័យ ខេត្ដ លោកស្រី ឡាយ លីនរី អនុប្រធាននាយកដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រសួងមហាផ្ទៃ និងមន្ដ្រីនៅក្រោម ឱវាទជាគណៈមេប្រយោគ។
បេក្ខជនដែលត្រូវប្រឡងជ្រើសរើស បញ្ចូលក្នុងក្របខណ្ឌ័មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃដើម្បីជ្រើសរើស ជំនាញ ឯកទេស នោះមាន បេក្ខជនដែលត្រៀមខ្លួនចូលប្រឡង នាព្រឹកថ្ងៃទី២៤ ខែមីនា មានចំនួន ២២នាក់ មានកំរិតវប្បធម៌ ចាប់ពីទុតិយភូមិ ដល់បរិញ្ញាបត្រ ហើយបេក្ខជនដែលចូលប្រឡង ត្រូវមានបណ្ណ័សំគាល់ខ្លួន ត្រឹមត្រូវ ទើបអនុញ្ញាត្ដិឱ្យចូលប្រឡងបាន ហើយការប្រឡងនេះបានធ្វើឡើងរយៈពេលមួយព្រឹកពេញ ។ ចំណែក វិញ្ញាសារដែលត្រូវប្រឡងនោះដោយមានការត្រួតពិនិត្យត្រឹមត្រូវពីគណៈកម្មការមេប្រយោគ លោក អ៊ុន ឆាលីអភិបាលរងខេត្ដនិងបេក្ខជនដែលត្រូវចូលប្រឡង ។
លោក អ៊ុន ឆាលី អភិបាលរងខេត្ដបានមាន ប្រសាសន៏ ថា ការប្រឡងជ្រើសរើសបេក្ខជន ដើម្បីបញ្ចូនក្នុងក្របខណ្ឌ័ មន្ដ្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នេះដោយមានការប្រឡងដោយយុត្ដិធម៌ ពុំមាន ការស៊ីសំណូកសូកប៉ាន់ ឡើយបើបេជន ណាមានចំណេះចេះដឹងក្នុងខ្លួនគឺ ជាប់បើអត់មានជំណេះដឹងក្នុង ខ្លួនទេគឺធា្លក់ ពីព្រោះការប្រឡង នេះគឺសំខាន់សំដៅរកអ្នកមាន សមត្ថភាពដើម្បីយកទៅ បំរើប្រទេសជាតិ មាតុភូមិនិងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រទេសជាតិយើងមានការរីក
ចំរើនទៅថ្ងៃ អនាគត។
ហើយបេក្ខជនទាំងអស់ត្រូវយកចិត្ដទុក្ខដាទៅលើការប្រឡងឱ្យបានល្អពីព្រោះពេលវេលាសំខាន់ណាស់ សម្រាប់បេក្ខជនទាំងអស់គ្នា។ លោកបានឱ្យដឹងទៀតថា ការប្រឡងនេះមាន វិញ្ញាសារ ភាសាអង់គ្លេស ចំណេះទូទៅនិង គណិតវិទ្យា តែងសេចក្ដីសរសេរលិខិត រដ្ឋបាល៕