ពែកមី ត្រៀម ៤បទ ស្វាគមន៍ឆ្នាំថ្មី វាយលុកទីផ្សារ ចម្រៀង

Saturday, March 23, 2013

ភ្នំពេញៈ   តារាកំប្លែងសម្បូរ វោហារស័ព្ទនិយាយ កំប្លុកកំប្លែង លោក ពែកមី ដែលកន្លងមកទស្សនិកជនធ្ លាប់តែឃើញនៅលើ ឆាកសម្តែង ឈុតឆាកកំប្លែង តែថ្មីៗនេះ លោកបានចាប់យក អាជីពថ្មីមួយទៀត គឺជាតារាចម្រៀងនៅក្នុង ផលិតកម្ម ថោន ដែលសន្ទុះនៃការគាំទ្រ របស់លោក កាន់តែឡើងកូដ មួយកម្រិតទៀត។
បន្ទាប់ពីតារាកំប្លែង ដែលជាមេក្រុម លោក ពែកមី បានងាកមក ចាប់អាជីពជា តារាចម្រៀងប្រចាំ ផលិតកម្ម ថោន បន្ថែមពីលើអាជីព ចាស់របស់នោះ បានធ្វើឲ្យមិត្តយុវវ័យ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ ជាច្រើន កាន់តែមានការគាំទ្រ លើលោកកាន់តែខ្លាំង ជាងមុនទៀត បន្ទាប់ពីបទចម្រៀង របស់លោក នៅក្នុងផលិតកម្ម ប្រមាណជា ៤បទ បានចេញលក់ នៅលើទីផ្សារ។
នាពេលកន្លងមក មហាជនធ្លាប់តែ បានឮ លោក ពែកមី បន្លឺសំនៀងខ្លះៗ នៅលើកញ្ចក់ ទូរទស្សន៍ តែពេលនេះ លោកមានបទចម្រៀង ផ្ទាល់ខ្លួនចំនួន៤បទ ដែលច្រៀង ស្វាមគមន៍ឆ្នាំថ្មីនោះ គឺបទ “ សម្លក្តាម,ឪក៏យ៉ាប់ កូនក៏យ៉ាប់ ,ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” និងបទ “ប្រុសអីហៅស្រីផឹក”។
ពេលនេះសន្ទុះកេរ្តិ៍ឈ្មោះ របស់តារាកំប្លែង នាយពែកមី ហាក់មានប្រជាប្រិយភាព កាន់តែខ្លាំង ខណៈពេលដែល លោកបានក្លាយខ្លួន ជាតារាចម្រៀងប្រចាំ នៅផលិតកម្ម ថោន ដោយលោកមាន ទេពកោសល្យ ក្នុងការលេងកំប្លែងផង និងច្រៀងបាន យ៉ាងពិរោះផង ។ ក្នុងមួយរយៈពេល ចុងក្រោយ នេះគេសង្កេត ឃើញថា រូបលោកកាន់តែ មានភាពមមាញឹក ជាមួយការងារ ស្ទើរតែរកពេល សម្រាកមិនបាន ហើយប្រាក់ចំណូល ក្នុងមួយខែៗ ក៏រកបានមិនតិច នោះដែរ៕
ប្រភព៖ lookingtoday

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook