ភ្នំពេញ ៖ ផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧ មករា មាន  ដូចជា ពូក ខ្នើយជាដើម ដែលមានទីតាំង  ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ៩៣ កែង  ផ្លូវមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ  ២០១៣ នេះ បានរងការឆាបឆេះយ៉ាង ខ្លាំង ។ 
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គីភ័យ បាន និងកំពុងឆាប  ឆេះយ៉ាងខ្លាំង ដែលអាចរីករាលដាលទៅ កាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ប៉ុន្ដែ  មិន ទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានអគ្គី ភ័យខាងលើនេះនៅឡើយទេ ។
ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន  បញ្ជាក់ឱ្យដឹងថា លោកបានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅ  ជួយអន្ដរាគមន៍ករណីនេះហើយ ។ នៅ កន្លែងកើតហេតុ ប្រធានការិយាល័យបង្កា  និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា បាន និងកំពុងដឹកនាំកម្លាំង  សមត្ថ កិច្ច ជាមួយអាជ្ញាធរ សមត្ថកិច្ច និងប្រជា ពលរដ្ឋមូលដ្ឋាន  នៅកន្លែងកើតហេតុជួយ ពន្លត់អគ្គីភ័យខាងលើនេះ ៕
