នេះពិតជាមិនគួរអោយជឿទាល់តែសោះដែលដុំទឹកកកទំហំប៉ុនពងមាន់បាន ធ្លាក់ពីលើមេឃបាន បណ្តាលអោយមនុស្ស៨នាក់ស្លាប់បាត់បង់ជីវិត  និងប្រមាណ១៣៦នាក់ទៀតបានរងរបួស  និងធ្វើអោយខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។  ហេតុការណ៍ដ៏ចំលែកនេះបានកើតឡើងកាលពីថ្ងៃទី២០  កន្លងទៅនៅទីក្រុងមួយក្នុងខេត្ត Guangdong ប្រទេសចិន  ហើយដុំទឹកកកដ៏ធំទាំងនោះបានធ្លាក់នៅវេលាថ្ងៃត្រង់។  មិនត្រឹមតែមានដុំទឺកកកចំលែកនោះទេ វាថែមទាំងមានខ្យល់ព្យុះ  ដែលវាបានបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន  នេះពិតជាហេតុការណ៍ដែលកំរនឹងជួបប្រទះបំផុត។
khmer-note
