ក្មេង​ប្រុស​​៣​​នាក់​នាំគ្នា​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​

Monday, March 25, 2013

      កុមាររងគ្រោះទាំង៣
                                                                                                       

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ក្មេង​ប្រុស​៣​នាក់ បាន​ស្លាប់​​ បន្ទាប់​ពី​​ពួក​គេ​នាំ​គ្នា​ចុះងូត​ទឹក​​ស្រះ​វត្ត​បឹង​ស្នោ បណ្តាល​ឱ្យ​​លង់​ស្លាប់​ ។ ​​ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មាន​ការ​ភាព​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​​៥​និង​៥០​នាទី​​ល្ងាច​​ថ្ងៃទី​២៤ មីនា ២០១៣ ​នៅក្នុង​បរិវេណ​​វត្ត​បឹង​ស្នោ ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​បឹងស្នោ ​ឃុំស្ល​ក្រាម ស្រុក​ស្វាយចេក ​បន្ទាប់​​ពីឃើញ​ក្មេង​​ប្រុស​ចំនួន​៣​នាក់​ ​បាន​លង់​ទឹក​ស្លាប់​ដែល​ក្នុង​ចំណោម​នោះ​មាន២​នាក់​ត្រូវជា​បង​ប្អូន​បង្កើ ​ត​នឹងគ្នា​​​បាន​ស្លាប់​​ក្នុងហេតុការណ៍​ខាងលើ ។
ប្រភពព័ត៌​មាន​​ពី​លោក​នាយ​ប៉ុស្តិ៍​​​​​រដ្ឋ​បាលឃុំ​ ស្ល​ក្រាម បាន​ឱ្យ​ដឹងថា ​ក្មេង​ប្រុស​​រង​គ្រោះ​ទាំង​៣​នាក់ ដោយ​២​នាក់​ជា​បង​ប្អូន​បង្កើ​ត​នឹងគ្នា និង​ក្មេងរង​គ្រោះ​ម្នាក់​ទៀត​ជា​អ្នក​ជិត​ខាង​មាន​ ១-​ឈ្មោះ​ប៉ាក់ ​ដិការ អាយុ​៨​ឆ្នាំ ​២-ឈ្មោះ​​ប៉ាក់ ថាវី អាយុ​៧​ឆ្នាំ ​ក្មេង​ទាំង​២​នាក់​ជា​បង​ប្អូន​បង្កើត ឪពុក​ឈ្មោះ​ឆេង ថារី អាយុ​៤៦​ឆ្នាំ ​ម្តាយ​ឈ្មោះ​អៀង ​ស្រីនី អាយុ​៣២​ឆ្នាំ ​និង​៣-ឈ្មោះ​យូ កក្កដា ​អាយុ​១២​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​យូ យ៉ែន ​អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ​គឹម ​នួន អាយុ​​៣២​ឆ្នាំ គ្រួសារ​ក្មេង​រងគ្រោះ​ទាំង​នេះ​រស់​នៅភូមិ​-ឃុំ​កើតហេតុ​ខាងលើ ៕

កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook