កណ្តាល: អត្តសញ្ញាណ ប័ណ្ណខ្មែរ ចំនួន៣៩៦ សន្លឹក ត្រូវបានលោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាសម្តេច អគ្គមហា ធម្មពោធិសាល ជា ស៊ីម និងជាអនុប្រធានទី១ គណ:អចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំក្រាំងម្កាក់ និងលោក ឆាយ ត្រលន់ អនុប្រធានទី១ គណ:ពង្រឹង ឃុំក្រាំងម្កាក់ និងឃុំបែកចាន ចែកជូនដល់ ប្រជាពលរដ្ឋ កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងបរិវេណ វត្តខ្ពប ស្ថិតនៅឃុំក្រាំងម្កាក់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ងាយស្រួល ក្នុងការបំពេញ លក្ខណៈផ្សេងៗ ដោយមានការអញ្ជើញ ចូលរួមពីលោក លោកស្រីជា លោក អធិការនគរបាលស្រុកមន្ត្រីសាលាឃុំ មន្រ្តីនគរបាល និងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀត។
លោកបណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍ លើក ឡើងពីផលលំបាក របស់មន្រ្តីនគរបាល ទន្ទឹមនិងការងាយ ស្រួល នគរបាលក៏ជួបនូវការ លំបាកខ្លះៗដូចជា កម្លាំងនគរបាល តាមបណ្តាប៉ុស្តិ៍មានចំនួន តិច នៅពេល មន្រ្តីនគរបាល ចុះធ្វើម្តងៗ ដោយពួកគាត់ជាប់រវល់ ប្រកបមុខរបរធ្វើស្រែចំការ និងអ្នកខ្លះ ចេញទៅប្រកប របរឆ្ងាយ ។ ទោះបីជាយ៉ាងណាក៏ដោយក៏យើងនៅតែខិតខំពុះពារ រាល់ការងារ លំបាកទាំងឡាយ ធ្វើយ៉ាង ណាសម្រេចឲ្យបានសម្រេចតាម តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន ដែលដល់អាយុ បោះឆ្នោត ។
ក្នុងឱកាសនោះដែរ លោក បណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍លើក ឡើងពីសារ:សំខាន់ នៃអត្តសញ្ញា ណប័ណ្ណ ថា អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ ប្រជាពលរដ្ឋក្នុងប្រើ ប្រាស់ សព្វបែបយ៉ាងទាំងអស់ ហើយអត្តសណ្ណាណប័ណ្ណនេះ គឺមាន លក្ខណៈ ពិសេសដែលអាចផ្ទុកទិន្នន័យ នៃអត្តសញ្ញាណយើងម្នាក់ៗបាន ដែលបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋ ពេលទៅណា ឬក៏រក ងារធ្វើនោះ ហើយបច្ចុប្បន្ននេះ ប្រសិនបើយើងជាពលរដ្ឋខែ្មរហើយគ្មានអត្តសញ្ញាណប័ណ្ណនោះ គឺពិបាក ក៏ការស្វែងរក ការ ងារធ្វើណាស់ ដូច្នេះបងប្អូន ប្រជាពលរដ្ឋពេល ដែលអាជ្ញាធរចុះផ្សព្វផ្សាយ ឬជូនដំណឹង ឲ្យមកបំពេញសំណុំបែប បទធ្វើអត្តសញ្ញាប័ណ្ណនោះ គឺត្រូវតែ ប្រញាប់រួសរាន់ក្នុងការមកបំពេញ កុំឲ្យខក ខានឲ្យសោះ ហើយអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចាស់ និងគំរូថ្មីនេះ គឺអាជ្ញាធរធ្វើជូនប្រជាពលរដ្ឋ ទាំងអស់ទូទៅ មិនប្រកាន់និន្នាការនយោបាយនោះទេ។
លោកបណ្ឌិត បានបន្តទៀតថា ចំពោះការ ចុះធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺពុំតម្រូវឲ្យប្រជាពលរដ្ឋបង់លុយ គឺធ្វើឲ្យដោយ មិនគិតលុយទាំងអស់ ហើយប្រសិនបើមានអ្នកទារលុយពីបងប្អូន បងប្អូនត្រូវរាយការណ៍ មកថ្នាក់លើ ឬក៏អាជ្ញាធរ ដើម្បីជួយសម្រួលជូន ដល់បងប្អូន ។
ចុងបញ្ចប់លោកបណ្ឌិត រស់ វណ្ណា បានផ្តាំផ្ញើ ដល់ប្រជា ពលរដ្ឋដែលបានទទួលអត្ត សញ្ញាណប័ណ្ណគំរូថ្មីនេះ ហើយត្រូវចេះ ថែរក្សាឲ្យ បានគង់វង្ស មិនត្រូវធ្វេស ប្រហែសឲ្យបាត់បង់ ឬក៏ខូចខាតនោះទេ ហើយប្រសិន បើមានការ ខូចខាតត្រូវរាយការណ៍ ជូននគរបាលមូលដ្ឋានឲ្យបានដឹង ដើម្បីធ្វើអត្តសញ្ញាណ ប័ណ្ណថ្មីទៀត ហើយ ចំណុចពិសេសនោះ ពេលដែល ជ្រុះបាត់ត្រូវតែ រាយការណ៍ជូនមកនគរបាលមូលដ្ឋានជាបន្ទាន់ចៀស វាង ជនខិតខូលរើសបានយកទៅប្រើប្រាស់ក្នុងប្រការណា មួយដោយខុសច្បាស់ ធ្វើឲ្យមានផលលំបាក ដល់ បងប្អូន។
ពាក់ព័ន្ធនឹងអត្តសញ្ញាណប័ណ្ណចាស់ដែលហួសសុពលភាព ដែលត្រូវប្រើប្រាស់ក្នុងពេលបោះឆ្នោតខាងមុខនោះ លោកបណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍ថា ចំពោះអត្តសញ្ញាណប័ណ្ណ អស់សុពលភាពនេះ គឺនៅប្រើ ប្រាស់បាន ក្នុងពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣នេះ ។ ដូច្នេះសូមបងប្អូនកុំបារម្ភ យើងអាចទៅ បោះឆ្នោត បាន ទាំងអស់គ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
ក្នុងឱកាសនោះ លោកបណ្ឌិត រស់ វណ្ណា ក៏បានផ្តល់នូវប៊ីចេង ម្នាក់មួយកញ្ចប់ ដល់ប្រជាពលរដ្ឋ ដែល មកទទួលអត្តសញ្ញាណ ចំនួន៣៩៦នាក់ ព្រមទាំងឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ និងកម្លាំងនគរបាលការពារ ចំនួន១២ម៊ឺនរៀលផងដែរ។ ជាមួយគ្នានោះដែរ លោកបណ្ឌិត រស់ វណ្ណា និងក្រុមការងារ បានចុះពិនិត្យ សំណង់អគារ សិក្សាអនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ដែលសាងសង់បានប្រមាណ ៩០ភាគរយហើយ ៕