កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sony  បានធ្វើការដាក់បង្ហាញនូវម៉ូដែលទូរស័ព្ទចុងក្រោយរបស់ខ្លួន  ដែលមានឈ្មោះថា Xperia SP។  ទូរស័ព្ទនេះជាប្រភេទទូរស័ព្ទស្ថិតនៅក្នុងកំរិតកណ្តាល (mid-range)  បើធៀបនឹងទូរស័ព្ទដទៃ គឺវាមិនទំនើបពេក ហើយក៏មិនអន់ពេកដែរ គឺអាចទទួលយកបាន  ដែល Xperia SP នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean  ជាមួយនឹងអេក្រង់ទំហំ 4.6-inch Bravia Engine 2 LCD និងប្រើប្រាស់  Qualcomm Snapdragon MSM8960Pro chipset។ ចំនែករូបរាងវិញ Xperia SP មានទំហំ  130.6 x 67.1 x 9.98mm មានទំងន់ 155g និងមានថ្មទំហំ 2370 mAh  ហើយអ្វីដែលពិសេសនោះគឺនៅក្រោមទូរស័ព្ទមានភ្លើង Flash ជាច្រើនពណ៌  ដែលផ្លាស់ប្តូររៀងរាល់ពេលមានគេទូរស័ព្ទមក។
