យោងតាមប្រភពពត៌មានបរទេសមួយបានអោយដឹងថា កាលពីពេលថ្មីៗក្រុមហ៊ុន  Google  បានបង្ហាញថាទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួននឹងប្រើប្រាស់កែវចំនួន៣ស្រទាប់  ដែលផលិតផល ដោយក្រុមហ៊ុនកាមេរ៉ា Nikon។ កាមេរ៉ារបស់ទូរស័ព្ទ Nexus 5  ត្រូវបានគេរំពឹងទុកថា ជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយ  ហើយយោងតាមពាក្យសំដីរបស់លោក Vic Gundotra  ជាអនុប្រធាន ជាន់ខ្ពស់ផ្នែកវិស្មកម្មរបស់ក្រុមហ៊ុន Google  ដែលបានសរសេរតាមបណ្តាញ ទំនាក់ទំនងសង្គម Google+ គាត់បានសរសេរថា  “យើងសន្យាថា នឹងផលិតទូរស័ព្ទ Nexus ជំនាន់ថ្មីអោយបានល្អបំផុត  សូមរងចាំមើលទាំងអស់គ្នា”។ ក្រៅពីប្រើប្រាស់ស្រទាប់កែវកាមេរ៉ា ដែលផលិតដោយ  Nikon ហើយ Nexus 5 ត្រូវបានគេរំពឹងទុកថានឹងមានអេក្រង់ 5-inch Full HD  ដំណើរការដោយ Snapdragon processor 600, RAM 2GB និងមានថ្ម 3140 mAh។
