បន្ទាប់ពី Samsung ចេញ Galaxy S4 ដែលមានបចេ្ចកវិទ្យាទំនើបមក  ,Apple ដូចជាមានការព្រួយបារម្ភគួរសមដែរ រហូតដល់លេចចេញនូវពត៌មានមួយចំនួន  ដែលចេញផ្សាយដោយ ValueWalk ដែលជា Page  មួយនិយាយពីការស្រាវជ្រាវថ្មីផ្នែកបចេ្ចកវិទ្យា បាននិយាយថា ក្រុមហ៊ុន Apple  នឹងចេញនូវ iphone ចំនួនពីរប្រភេទ ដែលក្នុងនោះមាន iphone 5s និង iphone  ដែលមានតម្លៃថោក ត្រឹមតែពាក់កណ្តាលតម្លៃរបស់ iphone 5 តែប៉ុណ្ណោះ គឺប្រហែលជា  ៣២៩ ដុល្លា។ ការលេចចេញនូវពត៌មាននេះ ត្រូវបានគេជឿជាក់ថា Apple  នឹងដាក់បង្ហាញនៅថ្ងៃទី ៨ ខែឧសភាខាងមុខនេះ។ ដើម្បីឲ្យជ្រាបច្បាស់  សូមប្រិយមិត្តរងចាំទាំងអស់គ្នា៖ 
