ភ្នំពេញ ៖ សពស្ដ្រីម្នាក់ មិនទាន់ស្គាល់ អត្ដសញ្ញាណ  ត្រូវបានអ្នករកត្រីប្រទះឃើញ នៅក្នុងបឹងកំបោ្លក នៅវេលាម៉ោងប្រមាណ ១  និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ នេះ ស្ថិតក្នុងភូមិប្រការ សង្កាត់  ព្រៃស ខណ្ឌដង្កោ ។ 
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ អ្នករកត្រីនៅក្នុងបឹង  ចំនួន ២នាក់ កំពុងតែរកត្រី និងវែកកំបោ្លក ស្រាប់តែប៉ះសក់ស្ដ្រីរងគ្រោះ  ធ្វើឱ្យមានការ ភ័យតក់ស្លុត និងភ្ញាក់ផ្អើល រួចទើបដឹងថា  ជាសពមនុស្សនៅក្នុងបឹង ។ យ៉ាងណាក៏ ដោយគេមិនទាន់ដឹងថា ជនរងគ្រោះមាន ឈ្មោះ  និងរស់នៅទីកន្លែងណានោះឡើយ ព្រមទាំងមូលហេតុពិតប្រាកដ នៃការស្លាប់ ប៉ុន្ដែ  បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះ  ទៅពិនិត្យសព ៕
ពីៈ ដើមអម្ពិល