G-Dragon ​លេង​ស្តាយល៍​តាម​ជេស៊ុន​មក​សម្តែង​នៅ​សិង្ហបុរី​

Sunday, April 14, 2013

សិង្ហ​បុរី​ ៖ តារាចម្រៀង​រូប​សង្ហា​ល្បី​រន្ទឺ​នៅ​អាស៊ី​ដែល​ជា​សមាជិក​របស់​Big Bang ដែល​មាន​រហ័ស​នាម​ថា G-Dragon នឹង ​មក​សម្តែង​ការ​ប្រគំ​តន្ត្រី​ទោល​តែម្នាក់ឯង​លើកដំបូង​នៅក្នុង​ប្រទេស​ សិង្ហ​បុរី​នៅ​ពហុកីឡាដ្ឋាន​សិង្ហ​បុរី​ចាប់ពី​ថ្ងៃទី​២៩​និង​៣០​ ខែមិថុនា ​ឆ្នាំ​២០១៣។
នេះ​ជា​ផ្នែក​មួយ​នៃ​ការប្រគំ​តន្ត្រី​ទេសចរណ៍​អន្តរជាតិ​ដែលមាន​ឈ្មោះ «One Of A Kind» របស់ ​តារា​រូបនេះ។ តារាចម្រៀង​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​រៀប​លេង​ស្តាយ​ល័​សំលៀកបំពាក់​និង​ ការតុបតែង​ឆាក​ដែល​លំនាំ​តាម​ស្តេច​ចម្រៀង​ប៉ុប​អាមេរិក ម៉ៃ​ឃើ​ល ជេ​ស៊ុន ដែល​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់គាត់​«This Is It»
អ្នករៀបចំ​កម្ម​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ឲ្យ​ដឹងថា ការប្រគំ​តន្ត្រី​របស់​កំពូល​តារាចម្រៀង G-Dragon គឺជា​ការ​សម្តែង​ទោល​ផ្តាច់មុខ​ដោយ​រូបគេ​នឹង​សម្តែង​ជា​លក្ខណៈ​ផ្ទាល់ខ្លួន និង​ជួប​ជាមួយ​អ្នកគាំទ្រ​ផ្ទាល់​តែម្តង។
តារាចម្រៀង​រូប​សង្ហា G-Dragon នឹង​ចាប់ផ្តើម​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​អន្តរជាតិ​«One Of A Kind»​នៅក្នុង ​ប្រទេស​អាស៊ី​ដោយ​ចាប់ផ្តើម​ដំបូង​នៅ​ទីក្រុង​សេអ៊ូល​កាលពី​ខែ​មុន។ បន្ទាប់មក​រូបគេ​នឹង​ទៅ​សម្តែង​នៅ​ប្រទេស​ចិន ហុងកុង ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​តៃវ៉ាន់៕

ប្រភព រស្មីកម្ពុជា

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook