យោងតាមគេហទំព័រ Dailymail បានបង្ហាញអោយដឹងថា មានស្ត្រីវ័យក្មេងម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពី សាក់រូបលើខ្លួន បានមួយថ្ងៃ។ ស្រ្តីដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ Federica Iammatteo អាយុ២៣ឆ្នាំ ជានិស្សិត មកពី Milan ហើយ នាងត្រូវបានគេដឹងថា មានសុខភាពល្អធម្មតា នៅមុនពេលនាងទៅសាក់រូប។
កាលពី រសៀលថ្ងៃព្រហស្បតិ ស្រ្តីរងគ្រោះ បានជួបជាមួយអ្នកជំនាញខាងសាក់រូប ដើម្បីសាក់រូបនៅលើខ្នងរបស់នាង ក្រោយពីនាងធ្លាក់សាក់រូបម្តងហើយ នៅកណ្តាលខ្នង។ប៉ុន្តែ នៅព្រឹកថ្ងៃសុក្រ នាងមានចាប់ផ្តើមញ័រពេញខ្លួន ហើយនាងបានផ្ញើរសារប្រាប់មិត្តរបស់នាង ថា នាងប្រហែលជាមានជំងឺគ្រុន។ ឃើញសភាពបែបនេះគ្រួសាររបស់នាង ក៏បញ្ចូនទៅមន្ទីរពេទ្យ San Giuseppe ប៉ុន្តែត្រូវ គ្រូពេទ្យ បញ្ជូនទៅមន្ទីពេទ្យ Policlinica ដែលជាមន្ទីរពេទ្យធំជាងគេនៅ ក្នុងទីក្រុង Milan។
លោក Agostino Iammatteo ជាឪពុកបាននិយាយថា ពួកគាត់ចង់នៅក្បែរកូនស្រីរបស់គាត់ ប៉ុន្តែត្រូវគ្រួពេទ្យបដិសេធ។ ក្រោយមក នៅព្រឹកថ្ងៃសោរ៍ គ្រូពេទ្យបានបញ្ជាក់ថាកូនស្រីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។ គាត់បញ្ជាក់ថា កូនស្រីរបស់នាង បានបង្ហោះរូបសាក់ថ្មីនៅក្នុង បណ្តាញសង្គមហ្វេសបុក របស់នាងទៀតផង។
ប៉ូលីស បាននិយាយថា ស្ត្រីរងគ្រោះរូបនេះ ប្រហែល ជាមានប្រតិកម្មជាមួយថ្នាំសាក់ ព្រោះក្រោយកើតហេតុ ប៉ូលីស ទៅដល់កន្លែងសាករូប ប៉ុន្តែគ្មានរកឃើញ មូលហេតុដែលបណ្តាលអោយស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតនោះទេ។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?
ខ្មែរឡូត