លោកវរសេនីយ៍ទោ ឈឿម សុផុន នាយការិយាល័យនគរបាលចរាចរណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីការបើកបរក្នុងល្បឿនលឿន១ករណី, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៣ករណី, មិនគោរពសិទ្ធិអាទិភាព១ករណី, ស្រវឹង១ករណី និងមិនប្រកាន់ស្តាំ១ករណី ។ លោកនាយការិយាល័យនគរបាលចរាចរ បានឲ្យដឹងទៀតថា បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ គឺគ្រោះថ្នាក់ប្រភេទធ្ងន់កើតមាន១០ករណី ថយចុះចំនួន៣ករណី ស្មើនឹង៣០% បណ្តាលឱ្យមនុស្សកើនស្លាប់១នាក់ ប្រុស, របួសធ្ងន់១៦នាក់ ស្រី៣នាក់ ថយចុះ៥នាក់, របួសស្រាល១៥នាក់ ស្រី៨នាក់ ថយចុះ៧នាក់ ខូចម៉ូតូធ្ងន់៥គ្រឿង កើនឡើង១គ្រឿង, ស្រាលចំនួន៥គ្រឿងកើនឡើង១គ្រឿង, រថយន្តតូចខូចធ្ងន់៣គ្រឿង ស្រាល៣គ្រឿង ថយចុះ២គ្រឿង៕
កោះសន្តិភាព