ខេត្តព្រៃវែង ៖ ស្រ្តីវ័យកណ្តាលម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណបានមកលោតទឹក ប៉ងធ្វើអត្តឃាតទាំងព្រឹកព្រលឹម ពីលើសាឡាងអ្នកលឿង ខណៈពេលដែលសាឡាងឆ្លងពីត្រើយខាងលិចមកជិតដល់កណ្តាលទន្លេ ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើររាប់រយនាក់ដែលកំពុងធ្វើ ដំណើរត្រឡប់ទៅភ្នំពេញក្រោយពីទៅចូលឆ្នាំនៅស្រុកកំណើតរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨ព្រឹក ថ្ងៃទី១៨ មេសា ២០១៣ នៅលើសាឡាងសន្តិភាព០២៧ កណ្តាលទន្លេមេគង្គដែលជាព្រំប្រទល់ខណ្ឌចែកទឹកដីខេត្តកណ្តាល និងខេត្តព្រៃវែង។ ស្រ្តីដែលប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងនេះ មានសម្បុរសណ្តែកបាយ សក់ស្លូត ស្លៀកខោខៅប៊យជើងវែង អាវបង្កង់សឆ្នូតខ្មៅ ហើយក្នុងខ្លួនមានតែសោម៉ូតូ១ប៉ុណ្ណោះដែលមិនមានអ្វីអាច បញ្ជាក់ពីអត្តសញ្ញាណបានឡើយ។ ចំណែកមូលហេតុនៃការធ្វើអត្តឃាតនេះត្រូវបានគេសន្និដ្ឋានថា មកពីមានវិបត្តិអ្វីមួយធ្ងន់ធ្ងរខ្លាំង ទើបស្រ្តីរូបនេះដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះ ប៉ុន្តែគេមិនដឹងថា វិបត្តិនេះជាវិបត្តិស្នេហា ឬវិបត្តិក្នុងគ្រួសារនោះទេ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
កោះសន្តិភាព