នៅឆ្នាំ២០១៣ នេះ ក្រៅពីមានក្រុមរាំផ្ទាល់ខ្លួន ដើម្បីប្រមូលការគាំទ្របន្ថែមទៀត ថ្មីៗនេះ តារាចម្រៀងផលិតកម្មថោន មាស សុខសោភា បានលេងឈុតរ៉ូបសិចស៊ី បញ្ចេញគល់ភ្លៅ...។
មាស សុខសោភា ដែលបានបាត់មុខពីការប្រគំតន្ត្រីតាមផលិតផលធំៗ ស្ទើរតែ ទាំងអស់នោះ ស្រាប់តែលេចមុខមួយភ្លែតវិញ កាលពីរាត្រីថ្ងៃទី២៨ មីនា នៅអគារ Golden Power តាមបណ្តោយផ្លូវព្រះសីហនុ ដោយច្រៀងជប់លៀងកម្មវិធីស្រា Johnie Walker ។
ក្នុងឈុតពណ៌ត្នោត លាយប៉ាក់ឌិនស្លាបកំភេម មាស សុខសោភា បាន បង្ហើរសំនៀងដ៏ក្រអួនក្រអៅ តាមរយៈបទ “សន្យាដំបូង” និង “ពិន្ទុ១០០”។ ភ្ញៀវក្នុងសាលមួយចំនួន បានទៅឈរមើល ហើយលើកទូរស័ព្ទដៃ ថតមាស សុខសោភា។ ប៉ុន្តែ បទចម្រៀងហាក់មិនកម្រើកខ្លាំងនោះទេ បែរជាគេចាប់អារម្មណ៍ ទៅលើឈុតរ៉ូបរបស់នាងច្រើនជាង ព្រោះកាយវិការដើរទៅមកៗនោះ សោភា បាន លេងឈុតឆែកដល់គល់ភ្លៅ ឃើញសាច់ឡើងសខ្ចីតែម្តង រួមផ្សំទាំងដើមទ្រូង ក៏បញ្ចេញ ឱ្យឃើញយ៉ាងទ្រលុកទ្រលន់។
ភ្ញៀវប្រុសៗជាច្រើនដែលជល់កែវតាមតុនោះ បានលាន់មាត់សរសើរថា មាស សុខសោភា លេងឈុតបែបនេះទៅ នៅតែស្អាតដូចមិនទាន់មានប្តីអ៊ីចឹង ហើយបើតែ ហ៊ានបញ្ចេញសាច់ភ្លៅច្រើនកម្មវិធីទៀត ច្បាស់ជានៅឆ្នាំ២០១៣ នេះ សោភា នឹងស៊ីដាច់ ឱក សុគន្ធកញ្ញា ត្រង់ឈុតខោអាវហ្នឹងមិនខាន ព្រោះបើមើលទៅទីផ្សារចម្រៀង ពិបាក ដេញតាមសុគន្ធកញ្ញា ណាស់។
ទោះបីជាមាស សុខសោភា លេងរ៉ូបប្លែកចេញសាច់ដល់គល់ភ្លៅ សិចស៊ីចង់ ជ្រុលមែន តែមិនមានការរិះគន់ទៅលើសោភា ទេ គឺមានតែគេសរសើរថា នាងពូកែច្នៃ ហើយក៏ចំណាយលុយមិនតិចដែរ ក្នុង១ឈុតនេះ។
នៅវគ្គទី២ នៃការប្រគំតន្ត្រីនោះ មាស សុខសោភា បានច្រៀងបទញាក់ម្តង គឺបទ “ល្សេថិសហ” និង “ញញឹម”។ តារាល្បីរបស់ថោន រូបនេះ បានបញ្ចេញក្រុមរាំអមផ្ទាល់ខ្លួន ស្រី២ ប្រុស២ ដែលមើលទៅប្លែកម៉្យាងដែរ ប៉ុន្តែ អ្នកដែលទស្សនាផ្ទាល់ បាននិយាយ ដូចគ្នាថា ក្បាច់រាំសុខសោភា នៅស្ទើរ បើប្រៀបធៀបទៅឱក សុគន្ធកញ្ញា, ពេជ្រ សោភា និងទេព បូព្រឹក្ស គឺមិនទាន់អាចតាមទាន់បានទេ ដោយមាស សុខសោភា ហាក់មាន សង្ឃឹមឈ្នះត្រង់សំឡេងក្រអួនក្រអៅជាងប៉ុណ្ណោះ។
នៅឆ្នាំ២០១៣ នេះ ក្រុមអ្នកគាំទ្ររបស់មាស សុខសោភា ដែលជួបជុំគ្នានៅពិធី- ជប់លៀងធំនោះ បានបង្ហាញការព្រួយបារម្ភចំពោះមាស សុខសោភា ថា ការបាត់មុខពីឆាកតន្ត្រីក្រុមហ៊ុនធំៗ ជាបញ្ហាសម្រាប់មាស សុខសោភា ព្រោះតែឱក សុគន្ធកញ្ញា បានក្រសោបយកស្ទើរតែអស់ ដោយគេបានរាប់ថា ក្នុងចំណោមការប្រគំតន្ត្រី ដែលសុគន្ធកញ្ញា បានចេញច្រៀងឱ្យ ៩ផលិតផល គេអត់ទាន់មានឃើញ សុខសោភា ចេញ១ទេ។
ប៉ុន្តែ ថ្មីៗនេះ អ្នកគ្រប់គ្រងផលិតកម្មថោន បាន ថា សោភា ជាប់ច្រៀងឱ្យអង្គការ២ ដើម្បីស្វែងរកមូលនិធិជួយជនក្រីក្រ ស្របពេលដែលសុគន្ធកញ្ញា ច្រៀងតាមក្រុមហ៊ុនផង ជួយតាមបណ្តាអង្គការផង។
មានការលើកឡើងជាទូទៅថា មាស សុខសោភា អាចឈ្នះឱក សុគន្ធកញ្ញា នៅឆ្នាំនេះ ដោយការលេងឈុតសម្លៀកបំពាក់ប្លែកៗ។ ចំណែកឱក សុគន្ធកញ្ញា ពេលខ្លះ ការតុបតែងខ្លួននាង ដូចប្រុសអ៊ីចឹង គឺបាត់ភាពជាស្រីស្អាត គួរឱ្យក្នាញ់អស់ តែបែរជាបទចម្រៀងនាងកំពុងនាំមុខគេទៅវិញ ស្របពេលដែលស្នេហាជាមួយលោករ៉េតធី ដូណា ហាក់គ្មានពន្លឺ។
ដោយឡែក មាស សុខសោភា នៅថ្ងៃលេងឈុតលេចគល់ភ្លៅ បង្អួត សាច់សខ្ចីនោះ ប្តីនាង លោកដា ក៏បានទៅដែរ តែបុរសសញ្ជាតិកាណាដា នោះ មិនហ៊ានបណ្តើរសោភា ជាចំហទេ បានត្រឹមតែអង្គុយរង់ចាំពីចម្ងាយប៉ុណ្ណោះ ៕
ប្រភពៈ អង្គរធំ