ជនជាតិ ស្បែកខ្មៅ២នាក់ ប្រើកាត ATM លួចដកប្រាក់ ពីធនាគារ SBC ជាង ១០ម៉ឺនដុល្លារ

Wednesday, April 17, 2013

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញប្រតិបត្តិការស៊ើបអង្កេត និងស្រាវជ្រាវឃាត់ខ្លួន ជនជាតិ  ស្បែកខ្មៅ២នាក់ ដែលមានបច្ចេកទេសខ្ពស់ប្រើកាត ATM លួចដកប្រាក់ពីម៉ាស៊ីដកប្រាក់ស្វ័យប្រវត្តិ របស់ធនា  គារ SBC ជាង ១០ម៉ឺនដុល្លារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣។
ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌ លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ បានមានប្រសាសន៍ថា  បន្ទាប់ពីទទួលបានបញ្ជាពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំង អ.ហ លើផ្ទៃប្រទេស បានសហការជាមួយធនាគារសិង្ហបូរីចំ កាត់ (SBC) ចុះស្រាវជ្រាវរកជន ដែលបានប្រើកាត ATM ក្លែងក្លាយលួចដកប្រាក់ពីម៉ាស៊ីន ដកប្រាក់ស្វ័យប្រវត្តិ   របស់ធនាគារនៅតាមទីសាធារណៈ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង។
យោងតាមពាក្យបណ្តឹងរបស់ធនាគារ SBC លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ រៀបរាប់ឲ្យដឹងថា កាលពីខែមីនា   ឆ្នាំ២០១៣ មានសកម្មភាពដកប្រាក់ខុសប្រក្រតី ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារ SBC ខាងធនាគារក៏ ចាត់បុគ្គលិកចុះត្រួតពិនិត្យតាមម៉ាស៊ីន ATM មួយចំនួនក្នុងរាជធានីភ្នំពេញ ក៏បានឃើញកាត ATM ក្លែងក្លាយជា ច្រើនជាប់ក្នុងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។
តាមពាក្យបណ្តឹងរបស់ធនាគារបន្តរៀបរាប់ថា ក្រោយពីកើតមានករណីបែបនេះ ធនាគារក៏បានឆែកមើលកាមេរ៉ា តាមម៉ាស៊ីន ក៏បានឃើញជនបរទេស មានគ្នា ៣នាក់ បានធ្វើសកម្មភាពដកប្រាក់ពីម៉ាស៊ីន ATM ក្នុងមួយលើក ប្រើរយៈពេលចាប់ពី១០ ទៅ២០នាទី ហើយផ្លាស់ប្ដូរគ្នា និងផ្លាស់ប្ដូរទីកន្លែងដកប្រាក់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួមនឹងតម្រុយជាភស្តុតាងជាប់នឹងកាមេរា សុវត្ថិភាពហើយនោះ កម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អ.ហ.ផ.ទ សហការជាមួយធនាគារ បានចាត់ឲ្យកម្លាំងឃ្លាំមើល។ លុះដល់ថ្ងៃ   ទី១២ ខែមេសា ឆ្នាំ២០១៣ ម៉ោងប្រហែល ១០ និង៣០នាទី ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ មកដកប្រាក់ ពីម៉ាស៊ីន ATM ពេលនោះកម្លាំង អ.ហ ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនោះតែម្ដង។
យោងតាមព័ត៌មានពីកម្លាំង អ.ហ បានឲ្យដឹងផងដែរថា  ចំនួនទឹកប្រាក់ដែលជនសង្ស័យ បានលួចដកចេញពីម៉ា  ស៊ីន ATM  រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៣ ដល់ថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៣ សរុប  ចំនួន ១៣៣.១៩៨ ដុល្លាសហរដ្ឋអាមេរិក។ ក្នុង១ថ្ងៃម្នាក់អាចដកប្រាក់បានពី ២.០០០ទៅ៧.០០០ដុល្លារ សហ រដ្ឋអាមេរិក ។
លោកវរសេនីយ៏ឯក គង់ សត្ថារិន នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យ  ទាំង២នេះ ទី១. ឈ្មោះ Delvin Joseph ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដស្នាក់ នៅបន្ទប់ លេខ៥០៧ សណ្ឋាគារ ម៉ូណែតភ្នំពេញ ផ្លូវព្រះមុនី្នវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំ ពេញ។ ឃាត់ខ្លួននៅចំណុច ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារសិង្ហបូរីចំកាត់ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទី២. ឈ្មោះ Aruna Salam Vinoraj ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិស្រីលង្កា មុខរបរមិនពិតប្រាកដ ស្នាក់នៅ   ផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅចំណុចម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ   របស់ធនាគារសិង្ហបូរីចំកាត់ ផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកវរសេនីយ៏ឯក គង់ សត្ថារិន បានបញ្ជាក់បន្ថែមថា ជនទាំងពីរនាក់នេះ មានមេក្លោងនៅពីក្រោយខ្នង មាន ឈ្មោះ Mal ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិសិង្ហបូរី និងឈ្មោះ Rej  ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជាជន ជាតិឥណ្ឌា ជាអ្នកបង្ហាត់បង្រៀន និងប្រគល់កាត ATM ក្លែងក្លាយ ដើម្បីលួចដកប្រាក់ពីម៉ាស៊ីនស្វ័យប្រវត្តិនៅតាម ទីសាធារណ:។
លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ បានមានប្រសាសន៍ថា ប្រតិបត្តិការនេះ គឺមានការដឹកនាំសម្របសម្រួលការ  ងារ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ ត្រូវបានការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំពោះថវិកាដែលដកហូតបានពីជនសង្ស័យទាំង ពីរខាងលើត្រូវបានកម្លាំង អ.ហ ប្រគល់ឲ្យតំណាងធនាគាសិង្ហបូរីវិញ៕
























ប្រភព ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook