សៀមរាប: ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត «អង្គរសង្រ្កាន្ដ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់បញ្ចស័ក ព.ស ២៥៥៧ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបើកដំ ណើរហើយ នាព្រឹកថ្ងៃ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រាសាទអង្គរធំ ជាមួយផ្ទាំង ទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា។
«អង្គសង្ក្រាន្ត» បានបើកដំណើរការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ និង លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា និងលោកជំទាវ រួមទាំងអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា ព្រះសង្ឃ លោក លោកស្រី អ្នកមុខអ្នកការ មន្រ្តីរាជការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រុមការងារសមាជិក និងយុវជនស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋជាង ២.០០០នាក់ ព្រមទាំងមានអ្នកចូលរួមទស្សនាព្រឹត្តិការណ៍ និងការសម្ដែងនានា ក្នុងពិធីនោះ ប្រមាណជាង ១ម៉ឺននាក់។
លោក ហ៊ុន ម៉ានី ដែលជាអ្នកផ្តួចផ្តើមគំនិតរៀបចំពិធីជាប្រវត្តិសាស្រ្តនេះ បានមានប្រសាសន៍ថា ក្នុងនាម ស.ស. យ.ក និងប្រជាពលរដ្ឋខ្មែរទាំងអស់ មានសេចក្ដីសោមនស្សក្រៃលែង និងមានមោទនភាពយ៉ាងខ្លាំង ព្រោះនេះជា លើកទី១ហើយ ដែល ស.ស.យ.ក រៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» នេះឡើងស្របពេលដែលប្រជាជនខ្មែរទូ ទាំង ប្រទេសកំពុងចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី។ ឆ្នាំថ្មីគឺជាឱកាសមួយ ដែលគ្រួសារខ្មែរនីមួយៗ ទោះ បីនៅជិតក្ដី ឬ ឆ្ងាយក្ដីតែងតែបានជួបជុំគ្នា ដោយសប្បាយរីករាយ និងជាពេលបង្ហាញពីការជឿជាក់ និងបំណង ប្រាថ្នាក្នុងការសម្រេចឲ្យបាននូវលទ្ធផលដ៏ល្អប្រសើរ សម្រាប់ជីវិតផងដែរ។
គោលបំណង នៃការរៀបចំឲ្យមានព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ»នេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ដើម្បីចូលរួម អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ បានចូលរួមកម្សាន្ត សប្បាយតាមលក្ខណ:ប្រពៃណីជាតិ និងជាការបំផុសទឹកចិត្តយុវ ជនកម្ពុជាយើង ឲ្យចាប់អារម្មណ៍ស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ពិសិដ្ឋ និងល្អផូរផង់របស់ជាតិ ជាពិសេសអំពីសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជាធ្លាប់ប្រតិបត្តិជាយូរយារណាស់មកហើយ និងធ្លាប់ល្បីល្បាញនាសម័យមហានគរ។
លោកបណ្ឌិតសភាចារ្យ សុខ អាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និងជាបេតិកភណ្ឌ ពិភពលោក ពិសេសទីក្រុងសៀមរាប ដែលត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងវប្បធម៌ នៃអាស៊ីបូព៌ាឆ្នាំ២០១២ ផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំ នៃសហភាព សហព័ន្ធ យុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិត និងចលនាឲ្យមានដំណើរការព្រឹត្តិការណ៍ « អង្គរសង្រ្កាន្ដ» ដ៏មានសារ:សំខាន់នេះឡើង។
លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងបន្តថា «អង្គសង្រ្កាន្ត» មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញនូវគំនិតច្នៃប្រឌិតដ៏ឈ្លាសវៃ និងសមិទ្ធផលគួរជាទីមោទន:របស់ ស.ស.យ.ក ប៉ុណ្ណោះទេ ថែម ទាំងជាសក្ខីភាពបញ្ជាក់ពីស្មារតីរួបរួមសាមគ្គីគ្នាដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ អរិយធម៌ និងថែរក្សាកេរ្តិ៍ដំណែល ទំនៀមទម្លាប់ និងប្រពៃណីជាតិ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត «អង្គសង្រ្កាន្ដ» ដែលពុំធ្លាប់មានពីមុនមកនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តដ៏រុងរឿង នៃសៀបររាបអង្គរ ជាឱកាសដ៏ប្រពៃសម្រាប់បើកទំព័រ សករាជថ្មី ឲ្យយុវជនបានចូលរួមកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលជាបេសកកម្មដ៏ឧត្តុង្ដឧត្តម និងជាការងារបន្តវេនរបស់យុវជនពីជំនាន់មួយទៅមួយជំនាន់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា នៃយើង។
ទោះបីជាយ៉ាងក្នុងព្រឹត្តិការណ៍ដ៏ធំ និងមានអ្នកចូលរួមរាប់ម៉ឺននាក់នេះ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានផ្ញើ សារនយោបាយថា តាមរយ:ការអនុវត្តគោល នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាទទួល បានសុខសន្ដិភាពយ៉ាងពេញលេញ ដែលពុំធ្លាប់មានក្នុងរយ:កាលជិត៥០០ឆ្នាំចុងក្រោយនេះ។ សុខសន្ដិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានា បាននូវការអភិវឌ្ឍលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងបានធ្វើឲ្យជីវភាពរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាលំដាប់។ ជាក់ ស្ដែងក្នុងឆ្នាំ២០១២ កម្ពុជាសម្រេច បាននូវកំណើនសេដ្ឋកិច្ច ៧,៣% ហើយក្នុងឆ្នាំ២០១៣នេះ កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងរង្វង់ពី ៧% ទៅ ៨%។ ក្នុងនោះភ្ញៀវទេចរ ដែលចូលមកទស្សនាប្រទេសកម្ពុជា មានចំនួនកើនឡើងយ៉ាងខ្លាំងផងដែរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕