ត​ខ្សែភ្លើង​ឆក់​ត្រី​ឆក់​ស្លាប់​ខ្លួនឯង​ឯង​នៅ​មាត់ទន្លេ​

Monday, April 22, 2013

បុរសម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​មាត់ទន្លេ​បាក់​ ខណៈ​ទៅ​ត​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៣​ ឋិត​ក្នុងភូមិ​ទួល​រកា​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​  ។​ ​ជន​រង​គ្រោះ​មានឈ្មោះ​ ម៉ៃ​ ផ​ល្លី​ន​ ហៅ​បឿន​ អាយុ​២៥​ឆ្នាំ​ ជា​កម្មករ​លក់ឫស្សី​ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​ មាន​ជ័យ​។ តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ធ្វើ​ឫស្សី​ដូច​គ្នា​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ចុះ​ពី​ផ្ទះ​លក់​ឫស្សី​ផ្ទះ​លេខ​៦៨២​ ក្រុម​ទី​២៩​ ភូមិ​ទួល​រកា​២​ បាន​ទៅ​លួ​ចត​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​ផង​ ទៅ​កាន់​កម្មករ​រត់​ទៅ​មើល​ ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​នៅ​មាត់ទន្លេ​ ដោយនៅ​មាន​កាន់​ខ្សែភ្លើង​ ។​ ឃើញ​ដូច្នោះ​ កម្មករ​ដូច​គ្នា​ក៏​ដក​ខ្សែភ្លើង​ចេញ​ ហើយ​បា​ភក់​ដាក់​ពីលើ​ជន​ រង​គ្រោះ​ តែ​មិន​អាច​សង្គ្រោះ​បាន​ឡើយ​ ប្រមាណ​២០​នាទី​ក្រោយ​ ជន​រង​គ្រោះ​បាន​ស្លាប់​ ។​


ប្រភពៈ នគរវត្ត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook