ឆេះ​កាប៊ីន​ភ្លើង​ យ៉ាង​សន្ធោ​សន្ធៅ​ នៅ​តាម​ផ្លូវ​ចោម​ចៅ

Tuesday, April 23, 2013


ភ្នំពេញ៖ កាប៊ីន​ភ្លើង​មួយ​ បាន​ទុស្សេ​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ខ្សែ​កាប​ភ្លើង បាន​ដាច់​ធ្លាក់​រាយ​ប៉ាយ មក​លើ​ដី ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​សមត្ថកិច្ច​​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​ ចេញ​ទៅ​បាញ់​ទឹក​ពន្លត់ និង​បិទ​ចរន្ត​ភ្លើង រួច​ទើប​រលត់​ទាំង​ស្រុង និង​បាន​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​ណ៍​រយៈ​ពេល ១ម៉ោង ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើត​ឡើងកាលពីវេលាម៉ោង ៩និង២០ នាទី​ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេង ទល់មុខ​ភោជនីយដ្ឋាន​តារាថ្នល់កោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាប៊ីនភ្លើងនោះ បានទុស្សេបែកផ្កាភ្លើងតិចៗល្មមទេ ហើយពេលឃើញបែបនេះ ពួកគាត់បាននាំគ្នាចេញទៅដោយ​យក​បំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ប៉ុន្តែភ្លើងមិនរលត់នោះទេ ហើយមិនយូរប៉ុន្មាន ក៏មានអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងយ៉ាងសន្ធោសន្ធៅតែម្ដង។ ខណៈនោះ​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​និងមានការកកស្ទះចរាចរណ៍ អស់រយៈពេល ១ម៉ោង រហូតដល់អាជ្ញាធរ និងសមត្ថកិច្ចនាំយករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ​ដែលប្រចាំការនៅ​សាលាខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបភ្លើងរលត់ទាំងស្រុង។
ក្រោយពេលកើតហេតុ ខ្សែកាបភ្លើងជាច្រើនសរសៃ បានដាច់ធ្លាក់រាយប៉ាយមកលើដី និងមានចរន្តភ្លើងមិនអាចចូលទៅជិតបានឡើយ ចំណែកឯយានយន្តគ្រប់​ប្រភេទ ដែលកំពុងធ្វើដំណើរឆ្លងកាត់ទីនោះ បានឈប់ត្រៀបត្រា មិនហ៊ានបន្តដំណើរទៅមុខនោះឡើយ ព្រោះខ្លាចឆក់មានគ្រោះថ្នាក់ ។ បន្តិចក្រោយមក​ ទើប​ចរាចរណ៍តាម​ផ្លូវ​នោះ ដំណើរការជាធម្មតាឡើងវិញ ៕



ប្រភពៈ អង្គរធំមេឌែ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook