រលំអគារ នៅបង់ក្លាដែស, ស្លាប់កើនដល់ ១៤៧នាក់

Wednesday, April 24, 2013

ដាកា៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៣ នេះថា ចំនួនមនុស្សស្លាប់ដែលបង្ក ឡើងដោយការរលំបាក់ អគារ នៅសង្កាត់សាវា នៃទៅក្រុងដាកា ប្រទេស បង់ក្លាដែសនោះ បានកើនឡើងដល់ ១៤៧ នាក់ហើយ ស្របពេលដែលមនុស្សជិត ២.០០០នាក់បាន ទទួលរងរបួស។ នេះបើតាមការអះអាងពីប៉ូលិស ក្នុងតំបន់នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ។ អគារកម្ពស់ ៨ជាន់ខាងលើមានឈ្មោះថា រ៉ាណា ផ្លាហ្សា បានរលំបាក់ចុះមក កាលពី ព្រឹកថ្ងៃពុធ ម្សិលមិញ នេះនៅសង្កាត់សាវា ជាយរដ្ឋធានី ដាកា ហើយបើតាមការ បញ្ជាក់ពីមន្ត្រីក្នុងតំបន់ឲ្យដឹងថា នេះជាការរលំអគារ ដ៏អាក្រក់បំផុតដែលមិនធ្លាប់ មាននោះទេ ដោយអ្នករងរបួសទាំងឡាយបានសម្រុកទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួល ការព្យាបាលជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះកំពុងតែបន្តជីកកកាយគំនរ អគារដែលបាក់នោះ នៅឡើយទេ ដើម្បីស្វែងរកជនរងគ្រោះជាបន្តទៀត ដោយគេ អះអាងថាអាចនឹងមានមនុស្សស្លាប់ និង របួសបន្ថែមទៀត ស្របពេលដែលអ្នករង របួសមួយចំនួនក៏មានសភាពធ្ងន់ធ្ងរបំផុតដែរ។
ចំពោះមូលហេតុនៃការរលំអគារនោះ នៅមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ នោះទេ គ្រាន់តែគេសង្ស័យ ចំពោះភាពចាស់ទ្រុឌទ្រោមនៃអគារ ព្រមទាំងការសាង សង់ខុសបច្ចេកទេស។ ដោយឡែកសេចក្តីរាយការណ៍បន្ថែមទៀតបានអះអាងថា ជាន់ ទីមួយនៃអគារកម្ពស់ ៨ជាន់នេះមិនបាន ទទួលរងការខូចខាតនោះទេ៕


ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook