ភ្នំពេញ៖ នារីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជិះម៉ូតូដេញចោរពីរនាក់ដែលជិះឆក់ទូរស័ព្ទដៃ បណ្តាលឲ្យជ្រុលល្បឿនទៅបុកជាមួយរថយន្តដែលបើកបរបញ្ច្រាសទិសគ្នា រងរបួសជាទម្ងន់ ហើយចោរពីរនាក់ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនបាន។ ហេតុការណ៍នេះកើតមានឡើងនៅចំណុចមុខផ្ទះលេខ២១បេ ផ្លូវ១៥៥ ក្រុមទី២១ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣។ នារីរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយសារក្រុមគ្រួសារនិងសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភ្លាមៗ។
ដោយឡែកជនសង្ស័យជាចោរឆក់ពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទី១ ឈ្មោះ សុខ ចំរើន អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ និងម្នាក់ទៀតឈ្មោះ ទិត្យ ណារ៉ា អាយុ១៩ឆ្នាំ មុខរបរជានិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្នាក់នៅជាមួយគ្នា។
តាមចម្លើយសារភាពរបស់យុវជនទាំងពីរនាក់ខាងលើបានឲ្យដឹងថា មូលហេតុដែលខ្លួនជិះម៉ូតូឃ្លីក ពណ៌សលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1B-0558 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វ័រ(Iphone4) ពីនារីរងរគ្រោះខាងលើ ដែលជិះម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-2794 នៅចំណុចក្បែរផ្សារទួលទំពូង បានសម្រេចហើយ ក៏ជិះរត់តាមបណ្តោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវនារីម្ចាស់ទូរស័ព្ទជិះម៉ូតូដេញ បណ្តាលឲ្យជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក KEA morning ពាក់ស្លាកលេខបណ្តោះអាសន្ន 3743 ដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងដួល ហើយនារីរងគ្រោះរងរបួសធ្ងន់ ចំណែកចោរទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋព្រួតវាយទ្រោមខ្លួន ចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវដោះស្រាយតាមច្បាប់៕