តាមអ្នកជំនាញ បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាដែលរួម យកឧបករណ៍ការគិតជំនួសខួរក្បាល ទាំងការកត់ត្រា ការចងចាំម៉ាស៊ីនគិតលេខ និងគ្រឿងជំនួយ ផ្សេងៗទៀត ដាក់ក្នុងទូរស័ព្ទដៃ តែមួយគ្រឿង ធ្វើឱ្យខួរក្បាល ខ្វះការប្រើការ កោសិកាប្រសាទ ខ្វះការជំរុញបន្តបន្ទាប់ រហូតអាចកើតបញ្ហាខ្សោយខួរក្បាល។
វិធីដែលល្អ គួរហ្វឹកហាត់គិតលេខ ឱ្យបានញឹកញាប់ ឬទន្ទេញកំណាព្យកាព្យឃ្លោង រួមទាំងចងចាំលេខទូរស័ព្ទមនុស្សជុំវិញខ្លួន ដើម្បីឱ្យកោសិកាខួរក្បាល បានធ្វើការគ្រប់ពេលវេលា មិនងាយភ្លេច ដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង មុនអាយុ ៕IM