ឃាត់ខ្លួន​ស្ទាវ​វៀតណាម​៣​នាក់ ដែល​មក​លោត​ម៉ុង​សាយ​តាមផ្លូវ និង​តាម​ផ្សារ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​

Friday, April 19, 2013

​រាជធានី​ភ្នំពេញ  ៖ ជនជាតិ​វៀតណាម​អត់​ចេះ​និយាយ​ខ្មែរ​៣​នាក់ ក្នុងចំណោម​៤​នាក់​ត្រូវ​ប៉ូលិស ខណ្ឌឫស្សីកែវ​ធ្វើការ​ឃាត់ខ្លួន វេលា​ម៉ោង​១៤​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ ​៧ ស្ថិតក្នុង​ក្រុមទី​៧ ភូមិខ​មួយ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ បន្ទាប់ពី​ត្រូវគេ​ជួល​ឲ្យ​មក​លោត​មុង​សាយ ដើម្បី​រៃអង្គាសប្រាក់​ក្នុង​រដូវចូលឆ្នាំ​ខ្មែរ ហើយ​មាន​មេខ្យល់​មកពី​វៀតណាម​នៅ​ពី​ក្រោយខ្នង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមេសា គេ​ឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ដោយ​ខ្លះ​វាយ​ស្គរ ខ្លះ​លោត​មុង​សាយ​ពាក់​មុខ​ថ្លុក ធ្វើ​ជាតា​កំប៉ោង​ដើរ​លោត​តាមផ្លូវ និង​តាម​ផ្សារ ដើម្បី​រៃអង្គាសប្រាក់ ក្រោយមក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះទៅ​ឃាត់ខ្លួន បាន​ចំនួន​៣​នាក់ រត់​រួច​ម្នាក់​ដើម្បី​យកមក​សាកសួរ រួច​ហើយក៏​បញ្ជូនទៅ​អធិការ​ខណ្ឌឫស្សីកែវ​។​

​ជនជាតិ វៀតណាម​ទាំង​៣​នាក់​នោះ​ទី​១- ឈ្មោះ លី​យូ​ហ្វុ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ផុង​ដៀង ឃុំ​តាំ​ហ្វុ​ង ស្រុក​កា​ម៉ៅ ខេត្ត​កា​ម៉ៅ ប្រទេស​វៀតណាម ទី​២-​ឈ្មោះ កាវ យុំ​ា​ង​ម៉ាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​សា​ដេ​ត ឃុំ​អាប់​ឡុង​វេ ខេត្ត​ដុង​ផាក់ ប្រទេស​វៀតណាម និង​ទី​៣.-​ឈ្មោះ ហ្វ៊​ញឹក​ជើង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភូ​ជី​ង ឃុំ​ហ្វូ​វីន ខេត្ត​ហ្វ​តឹង វៀតណាម និង​រត់​រួច​ម្នាក់​ឈ្មោះ ងា ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២៩​ឆ្នាំ​។​

​តាម​ការសាកសួរ ជនជាតិ​វៀតណាម​ទាំង​៣​នាក់​នោះបាន​សារភាពថា ពួកគេ​ទាំងអស់​មាន​បក្ខពួក​១០​នាក់ ចែកចេញជា​២​ក្រុម ដោយមាន​ស្គរធំ​១ មាន​រទេះរុញ​១​គ្រឿង ភ្ជាប់​ដោយ​ទង់ជាតិ​ខ្មែរ និង​ឧបករណ៍​សម្រាប់​លោត​មុង​សាយ​១​កំ​ប្លេ ចំណែក​ក្រុម​ម្ខាង​ទៀត​គឺមាន​ដូចគ្នា ត្រូវបាន​ឈ្មោះ រ៉ុង ភេទ​ប្រុស ជួល​ក្នុង​១​ថ្ងៃ​៨​ម៉ឺន​ដុង​ស្មើនឹង​១៥០០០​រៀល ឲ្យ​ធ្វើ​សកម្មភាព​ដើរ​លោត​ម៉ុង​សាយ រៃអង្គាស​លុយ​នៅ​ម​តាម​ផ្ទះ តាម​ផ្សារ ដោយបាន​ធ្វើដំណើរ​ពី​ប្រទេស​វៀតណាម មក​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៣​តាម​ច្រក​បាវិត​ខេត្តស្វាយរៀង​។​

​ក្រុម​នេះ​បានធ្វើ​សកម្មភាព​លោត​មុង​សាយ​នៅ​ស្រុក​ខ្មែរ​ចំនួន​២​ដង មកហើយៗ ដោយ​លើក​នេះ​ដេក​នៅផ្ទះ​សំណាក់​ហ្គោ​ត​ឡាក់ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​ស្ត្រី​ម្នាក់​ឈ្មោះ ឌិន ធី​រ៉ា​ន់ ជា​អ្នកធានា​ឲ្យ​ស្នាក់នៅ​ព្រោះ​ម្ចាស់​ផ្ទះសំណាក់​ក៏​គាត់​មិន អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ដែរ តែ​ត្រូវ​នារី​ជនជាតិ​វៀតណាម​នោះ​ធានា​អះអាង​ទើប​គាត់​យល់ព្រម​ឲ្យ ស្នាក់នៅ​។  ក្រុម​នេះ​បានធ្វើ​សកម្មភាព​លោត​ម៉ុង​សាយ​ដើរ​រៃអង្គាសប្រាក់​ពី​ ប្រជាពលរដ្ឋ​ដោយ គ្មាន​សមាគម​ឬ​លិខិតឆ្លងដែន​ពី​ស្ថាប័ន​ណាមួយ​ឡើយ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន ​មក សួរនាំ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook