កាលពីថ្ងៃទី ៩ ខែមេសានេះ មានភាពភ្ញាក់ផ្អើលបាន កើតឡើង ដោយសារតែ មេជ្រូកមួយក្បាល កើតបានកូនជ្រូកដែលមានក្បាល ២ នៅក្នុង Jiujiang ខេត្ដ Jiangxi ប្រទេសចិន។
យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា ជ្រូកក្បាលពីរនេះ មានប្រវែងជាង ២៨សង់ទីម៉ែត្រ និងទំងន់ ១គីឡូក្រាម ជាមួយនឹងបងប្អូនដែលកើតពេលជាមួយគ្នានោះ គឺ ១១ក្បាលទៀត ដែលមានក្បាលតែមួយ។ សម្រាប់សត្វដែលមាន ក្បាល២នេះ គឺជាលទ្ធផលមួយដែល គេហៅឈ្មោះថា polycephaly ដែលនេះជាអ្វីដែលកម្រនឹង កើតមានឡើង ហើយសត្វនេះក៏មិនមានអាយុវែងផងដែរ។ នៅក្នុងនោះ ម្ចាស់ជ្រូកនេះ ដែលមានឈ្មោះថា Ouyang បាននិយាយថា គាត់នឹងសន្យាថានឹងមិនសម្លាប់ សត្វជ្រូកនេះទេ ប្រសិនជានឹងអាចមានជីវិតរស់រានបានយូរនោះ។
តើប្រិយមិត្ដធ្លាប់ប្រទះឃើញជ្រូកបែបនេះហើយឬនៅ?
ប្រភព ខ្មែរឡូត