នាងខ្ញុំនៅក្មេងសេចក្តីណាស់ ឆ្នាំនេះទើបតែអាយុ ១៧ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែនាងខ្ញុំមានការចាប់អារម្មណ៍យ៉ាង ខ្លាំង ជាមួយនឹងការមានភេទសម្ព័ន្ធ នេះ ព្រោះនាងខ្ញុំយល់ថាមុននឹងក្រោយគង់ តែបានឆ្លងកាត់វាដូចតែគ្នាទេ ។ នាងខ្ញុំបានឮគេនិយាយ ថាការបានរួមភេទសម្ព័ន្ធជាមួយគ្នារវាងបុរស និង ស្ត្រីហើយដល់ចំណុចកំពូលព្រមៗគ្នាលើគ្រែតែមួយ គឺជាអ្វីទៅ ?
ចម្លើយ
ការដល់ចំណុចកំពូលព្រមៗគ្នាក្នុងពេលរួមភេទសម្ព័ន្ធនេះគឺការ សម្រេចបាននូវតម្រេកតណ្ហាកំពូលរវាងបុរស និង ស្ត្រីក្នុងពេលតែមួយ ពោលគឺបុរស និង ស្ត្រីបានបញ្ចោញ្ញទឹកអសុចិព្រមគ្នាក្នុងពេលកំពុងរួមភេទ ។ ការសម្រេចបានតម្រេក កំពូល ដូច្នេះចាត់ទុកថា ការប្រសើរបំផុតរបស់បុរសស្ត្រី មានមនុស្សភាគច្រើនណាស់ប្រាថ្នាចង់បានដូច្នេះ ។ ប៉ុន្តែទោះ បីយ៉ាងណាក្តី គេសង្កេតឃើញ្ញថាកម្រមានគូរួមដំណេកណាធ្វើបានណាស់ ព្រោះស្ត្រីភាគច្រើនទាមទារពេលវេលាយូរ និង ការថ្នាក់ថ្នមច្រើនជាងបុរស ហើយស្ត្រីខ្លះមិនដែលស្គាល់រសជាតិដល់តម្រេកកំពូលនេះតែម្តង ។ តាមការស្រាវជ្រាវគេ រកឃើញ្ញថា បុរសងាយដល់ចំណុចកំពូលណាស់ គឺមានចាប់ពី ១ ទៅ ៣ នាទីឡើងទៅ ប៉ុន្តែចំពោះស្ត្រីត្រូវចំណាយពេល យ៉ាងហោចណាស់ ៥ នាទីដែរ ទើបអាចឈានដល់ចំណុចកំពូលបាន ។ ហេតុដូច្នេះការដល់ចំណុចកំពូលព្រមគ្នាបាននេះ ត្រូវការប្រលោមលួងលោម និង ការយល់ចិត្តគ្នាខ្លាំងណាស់ ទើបអាចសម្រេចទៅបាន ។
សំណួរ
នាងខ្ញុំទើបតែប្រសូតបុត្រហើយបាន ២ ខែជាងប៉ុណ្ណោះ ប៉ុន្តែស្វាមីនាងខ្ញុំចេះតែទទូចចង់រួមភេទ ជាមួយនាងខ្ញុំជាញ្ញឹកញ្ញាប់ ហើយនាងខ្ញុំចេះតែប្រកែកមិនឱ្យ ព្រោះបានឮបណ្តាមិត្តភក្តិប្រាប់ថា ស្ត្រីគួរចៀសវាងមានភេទ សម្ព័ន្ធក្នុងរង្វង់ ៣ ខែ ដំបូងក្រោយពីប្រសូតបុត្រនេះ ព្រោះអាចជាការផ្សងព្រេងគ្រោះ ថ្នាក់ដល់សុខភាព បាន តើជាការពិត ឬទេ ?
ចម្លើយ
នេះហេតុផលជាក់ស្តែងបំផុតក្នុងការចៀសវាងមានភេទសម្ព័ន្ធក្នុងរង្វង់ ៣ ខែ ដំបូងក្រោយពីប្រសូត ព្រោះថាសន្ទះ ស្រោបផ្នែកខាងក្នុងអវយវភេទ នៅខ្ចីនៅឡើយ ហើយអាចមានឈាមធ្លាក់ប្រសិនបើមានការកកិតខ្លាំង ឬ មានការស៊ក បញ្ចូលលិង្គបុរស ។ ម៉្យាងវិញ្ញទៀតក្រោយពីប្រសូតបុត្រ អវយវភេទស្ត្រីត្រូវការដេរភ្ជាប់ទៅវិញ្ញ និង អាចត្រូវប្រើ ពេល ១-៦ សប្តាហ៍ដែរ ដើម្បីរង់ចាំឱ្យស្នាមរបួសដំបៅទាំងនេះជាសះស្បើយជាមុនសិន ទើបស្ត្រីអាចធ្វើកិច្ចការងារធ្ងន់ៗ ខ្លះក្នុងផ្ទះសម្បែងរបស់ខ្លួនឡើងវិញ្ញបាន ។ ការរួមភេទសម្ព័ន្ធក្នុងអំឡុងកាល ២ សប្តាហ៍ដំបូងក្រោយពីប្រសូតបុត្រអាចមាន ភាពផ្សងព្រេងខ្ពស់ក្នុងការឆ្លងមេរោគដល់ស្បូនបាន ហេតុដូច្នេះគួរចៀសវាងការរួមភេទសម្ព័ន្ធក្នុងអំឡុងពេលនេះ ។
ស្ត្រីម្តាយកូនខ្ចីត្រូវបានគេចាត់ទុកថា មានការងារអ្វីជាប់ៗគ្នា ២៤ ម៉ោង ដូចជាឱ្យទឹកដោះទារក ការបោកគក់ កន្ទប ជាដើម ដោយការងារនេះពេលខ្លះពិបាកជាងបុរស ត្រូវទៅប្រកបកិច្ចការងារខាងក្រៅផ្ទះទៀតផង ។
សំណួរ
នាងខ្ញុំជាស្ត្រីមេម៉ាយវ័យក្មេងម្នាក់នៅតាម ខេត្តឥឡូវនេះគិតថាមិនចង់បានស្វាមីទៀតឡើយ ព្រោះខ្លាចគេធ្វើបាប និង បោះបង់ចោលទៀត ហេតុដូច្នេះនាងខ្ញុំចង់ដឹងថាតើស្ត្រីអាចសម្រេច តម្រេកតណ្ហាដោយខ្លួនឯងបានយ៉ាងដូចម្តេចទៅ ?
ចម្លើយ
ស្ត្រីភាគច្រើនគេបានរកឃើញ្ញថា ខ្លួនមានអារម្មណ៍ពេញ្ញចិត្តខាងផ្លូវភេទ ដោយការប៉ះពាល់ ឬ គក់ច្របាច់ត្រង់បរិវេណ អវយវភេទ ជាពិសេសសាច់បរិវេណអវយវភេទផ្ទាល់តែម្តង ។
ការជំរុញ្ញដោយផ្ទាល់ត្រង់បរិវេណនេះជាធម្មតាអាចកើតការឈឺចុកចាប់ខ្លះ និងមិនសូវបានផលប៉ុន្មានឡើយ ប៉ុន្តែ បើសិនធ្វើយ៉ាងថ្នមៗ និង ទន់ភ្លន់ជុំវិញ្ញបរិវេណនេះអាចនឹងមានអារម្មណ៍សុខស្រួលឡើងមក ។ វិធីអនុវត្តអាចប្រើត្រឹម តែម្រាមដៃមួយ ឬ ប្រើដៃទាំងអស់សងខាងក៏បាន អ្នកខ្លះចូលចិត្តប្រើគ្រឿងគក់ច្របាច់អគ្គិសនី មកគក់ច្របាច់ត្រង់បរិវេណ អវយវភេទ ឬ បើមិនដូច្នេះទេ ប្រើប្រាស់ឧបករណ៍ញ្ញ័ររញ្ជួយក៏បានផលដូចគ្នា ។ សម្រាប់អ្នកខ្លះទៀតប្រើប្រាស់ទឹកបាញ្ញ់ ចូលទៅក្នុងបរិវេណអវយវភេទ អាចធ្វើឱ្យអារម្មណ៍ពុះកញ្ជ្រោលរហូតឈានដល់ចំណុចកំពូលបាន ឯអ្នកខ្លះចូលចិត្ត ប្រើវត្ថុប្រភេទខ្លះស៊កបញ្ចូលក្នុងរន្ធអវយវភេទ ដែលវិធីនេះអាចធ្វើឱ្យកើតការឆ្លងមេរោគ និង បង្កការគ្រោះថ្នាក់ឡើងបាន ។
សំណួរ
នាងខ្ញុំបានអាននិងឮគេនិយាយជាច្រើនថា ការជួយខ្លួនឯងនេះ អាចជួយសម្រន់តម្រេកតណ្ហាមួយភាគធំបាន ប៉ុន្តែបើ ស្ត្រីយើងនៅក្មេងនៅឡើយ តើការធ្វើដូច្នេះ អាចនាំឱ្យបាត់បង់ភាពបរិសុទ្ធបានឬទេ ?
ចម្លើយ
ជាការពិតគ្មានអ្វីប៉ះពាល់ដល់ភាពបរិសុទ្ធដល់រូបរាងកាយ របស់នាងនៅឡើយទេ ។ ភាពបរិសុទ្ធនេះនឹងបាត់បង់ទៅ នៅពេលការរំលោភលើរូបរាងកាយ ធ្ងន់ធ្ងរពីបុរស ឬ ការមានភេទសម្ព័ន្ធជាមួយគ្នាប៉ុណ្ណោះ ។ ការសម្រេចតម្រេកតណ្ហា ដោយខ្លួនឯងមិនមែនជាការមានភេទសម្ព័ន្ធឡើយ ហេតុដូច្នេះនាង នៅតែមានភាពបរិសុទ្ធរូបរាងកាយ ឬ នៅព្រហ្មចារី ដដែលទេ ។ ប៉ុន្តែការជួយខ្លួនឯងមិនគួរឱ្យជ្រុលហួសហេតុពេក រហូតធ្វើឱ្យដាច់សន្ទះព្រហ្មចារីនោះដែរ មិនដូច្នេះនាង អាចទទួលរងការចោទប្រកាន់ថាមិនមានភាពបរិសុទ្ធបាន ។
សំណួរ
ខ្ញុំបានជាបុរសរស់នៅតាមទីជនបទទើបតែរៀបការហើយថ្មីថ្មោង ហើយមានភេទសម្ព័ន្ធជាមួយភរិយារៀងរាល់ថ្ងៃ និង មានថ្ងៃខ្លះថែទាំ ២-៣ លើកផងក៏មាន ហេតុដូច្នេះខ្ញុំបានចង់សួរថា តើការរួមភេទសម្ព័ន្ធយ៉ាងញប់បែបនេះគ្រោះថ្នាក់ ដល់សុខភាពដែរឬទេ ?
ចម្លើយ
នេះអាស្រ័យទៅតាមគូអាពាហ៍ពិពាហ៍ និង ស្ថានភាពជាសុខភាពតែប៉ុណ្ណោះ ។ អ្នកខ្លះអាចរួមដំណេកជាមួយភរិយា របស់ខ្លួនបានយ៉ាងញ្ញឹកញ្ញាប់ដោយគ្មានបញ្ហា ឯអ្នកខ្លះទៀតមិនអ៊ីចឹងទេ គេអាចរួមភេទសម្ព័ន្ធបានត្រឹមតែ ១-២ ដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ។
ភរិយាមួយភាគធំច្រើនយល់ព្រមទាំងបង្ខំចិត្ត ពីការស្នើសុំរបស់ស្វាមីខ្លួន ទោះបីខ្លួនមានការហត់នឿយ ឬ នឿយណាយ នឹងលេងនេះក៏ដោយចុះ ហេតុដូច្នេះស្វាមីគួរ យកចិត្តទុកដាក់ក្នុងស្ថានភាព អារម្មណ៍ចំណង់អារម្មណ៍ផ្លូវភេទ និង សភាពរាងកាយរបស់ភរិយាខ្លួនឱ្យបានខ្លាំងឡើងផង ។
ជាធម្មតារយៈពេលដំបូងនៃការរៀបអាពាហ៍ពិពាហ៍គូស្វាមី ភរិយាតែងតែរួមភេទសម្ព័ន្ធជាមួយគ្នាញ្ញឹកញ្ញាប់ ក្រោយពីនោះនឹងមានការថយចុះបន្តិចម្តងៗរហូតដល់មួយសប្តាហ៍ម្តង ឬ មួយខែម្តងក៏មានដែរ ៕IM