យោងតាមគេហទំព័រ Orange បានអោយដឹងថា មានឪពុកម្នាក់ សុខចិត្ត ធ្វើជាតារាម៉ូដែលស្រាត នៅក្នុងថ្នាក់រៀនគូរគំនូរមួយ របស់ប្រទេសចិន ដើម្បី រកប្រាក់ព្យាបាលជំងឺ កូនប្រុស។
ឪពុកដ៏ល្អ រូបនេះ ត្រូវបានគេដឹងថា មានឈ្មោះ Zhao Changyong អាយុ ៤៧ឆ្នាំ មានមុខរបរ ជាកសិករ។ លោក Zhao ត្រូវការរកប្រាក់ចំនួន £15,000 ដើម្បីបន្តការព្យាបាលជំងឺរបស់ កូនប្រុស ម្នាក់ឈ្មោះ Wu អាយុ ២២ឆ្នាំ ដែលកំពុងសំរាកព្យាបាល ជំងឺខួរឆ្អឹង នៅមន្ទីរពេទ្យ Zhengzhou ក្នុងខេត្ត ហេណាន ប្រទេសចិន ។
លោក Zhao និយាយប្រាប់គេហទំព័រមួយនេះថា បន្ទាប់ពី គាត់ អស់ប្រាក់ពីខ្លួនគាត់ បន្ទាប់ពីគាត់លក់អស់ ដីស្រែចំការ ដើម្បីព្យាបាលជំងឺ ។ ដូចនេះ ដើម្បីរកប្រាក់បន្ថែម គាត់ក៏ សម្រេចចិត្តធ្វើការងារជា តារាម៉ូដែលស្រាត។ លោក Zhao និយាយបន្តថា ពីដំបូង គាត់មានអារម្មណ៏ខ្មាស់គេ ពេលស្រាតខោអាវអស់ពីខ្លួន ប៉ុន្តែនៅពេលគាត់គិតពីកូនប្រុស ហើយ គាត់ក៏លែងមានអារម្មណ៏ខ្មាស់គេបន្តទៀត។ គាត់បញ្ជាក់ថា កូនសិស្សដែលរៀនគូរគំនូរទាំងអស់នោះ ជាមនុស្សល្អ ពួកគេមិនដែល សើចចំអកអោយគាត់ឡើយ។
បច្ចុប្បន្ននេះ លោក Zhao អាចរកប្រាក់បាន £10 ក្នុង ១ម៉ោង ដោយ ធ្វើតារាម៉ូដែលស្រាត សំរាប់ថ្នាក់រៀនគូរគំនូរ។ ចំណែកកូនប្រុសរបស់គាត់វិញ ត្រូវបានគ្រួពេទ្យបញ្ជាក់ថា មានសង្ឃឹមវិលមកសភាពល្អប្រសើរវិញ។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះឪពុករូបនេះ?
ខ្មែរឡូត